កំពង់ធំ៖ ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជា និងពិភពលោក ប្រចាំឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅស្នាក់ការព្រះអាទិត្យ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៤ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការ CI និងភាគីពាក់ព័ន្ធ សរុបប្រមាណ ១៤០រូប។ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្ហាញពីតួនាទីដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។ក្នុងឱកាសនោះ ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងភាពអត់ធ្មត់ ក្នុងការការពារតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ តាមដាន និងស្រាវជ្រាវជីវៈចម្រុះ គ្រប់គ្រងហានិភ័យនៃភ្លើងឆេះព្រៃ អប់រំបរិស្ថាន និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន។ទិវានេះក៏ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សឱ្យបន្តបំពេញបេសកកម្មក្នុងការអភិរក្សធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន។ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជា និងពិភពលោក ប្រចាំឆ្នាំ២០២៦ នេះ មិនត្រឹមតែជាការលើកកិត្តិយសដល់មន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមថែរក្សា អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីធានាបាននូវបរិស្ថានល្អ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា