ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន
Fri,11 September 2026 (Time 10:03 AM)
ដោយ ៖ News (ចំនួនអ្នកអាន: 46នាក់)

កំពង់ធំ៖ ដើម្បីចូលរួមលើកទឹកចិត្ត និងគាំទ្រដល់កងកម្លាំងដែលត្រៀមចេញបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក បានផ្តល់នូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់កម្លាំងទាហានផ្នែកសឹករងស្រុកសន្ទុក ចំនួន ៥នាក់ ដែលត្រូវចេញបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន។

ការឧបត្ថម្ភនេះ ធ្វើឡើងក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបូរណភាពទឹកដីជូនជាតិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងសាលាអនុគណស្រុក បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងទាហានទាំង ៥នាក់ ឱ្យខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ គោរពវិន័យ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញបេសកកម្ម។

ជាមួយគ្នានេះ កងកម្លាំងទាហានដែលទទួលបេសកកម្ម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ដែលបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ពួកគេ។ ការឧបត្ថម្ភនេះ ត្រូវបានចាត់ទុកថាជាកម្លាំងចិត្តដ៏មានតម្លៃ សម្រាប់ជំរុញឱ្យកងកម្លាំងបន្តបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីស្នេហាជាតិ។

សកម្មភាពនេះ ក៏បានបង្ហាញពីការចូលរួម និងសាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការគាំទ្រដល់កិច្ចការពារជាតិ និងការរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1038 នាក់
ម្សិលមិញ :
1139 នាក់
សប្តាហ៍នេះ :
4882 នាក់
ខែនេះ :
14606 នាក់
3 ខែនេះ :
39799 នាក់
សរុប :
858527 នាក់