ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ
Fri,23 October 2026 (Time 05:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

(ខេត្តបាត់ដំបង)៖ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន ព្រមទាំងពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មានរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តមុខងារដែលក្រសួងព័ត៌មានបានប្រតិភូកម្ម ព្រមទាំងប្រមូលបញ្ហាប្រឈម និងសំណូមពរពីមន្ត្រីជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងកំណត់ទិសដៅការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ អង្គសិក្ខាសាលាបានស្តាប់បទបង្ហាញពីមន្ត្រីជំនាញពាក់ព័ន្ធនឹងវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលការណ៍ និងនីតិវិធីនៃការអនុវត្តមុខងារដែលបានប្រតិភូកម្ម ព្រមទាំងមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត ក៏បានចូលរួមពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកឡើងពីបញ្ហាប្រឈមក្នុងការអនុវត្តការងារជាក់ស្តែង ដើម្បីរួមគ្នាពង្រឹងការយល់ដឹង និងកែលម្អការអនុវត្តមុខងារឱ្យបានត្រឹមត្រូវ ស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់។
សិក្ខាសាលានេះ គឺជាវេទិកាដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើកកម្ពស់ការសម្របសម្រួល និងពង្រឹងកិច្ចសហការរវាងក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ប្រព្រឹត្តទៅដោយរលូន ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និងឆ្លើយតបនឹងតម្រូវការការងារព័ត៌មាននៅថ្នាក់ក្រោមជាតិ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
459 នាក់
សប្តាហ៍នេះ :
1879 នាក់
ខែនេះ :
12574 នាក់
3 ខែនេះ :
39949 នាក់
សរុប :
877203 នាក់