កំពង់ធំ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ទី ថាវី អភិបាលរងស្រុកសណ្តាន់ តំណាងលោកអភិបាលស្រុក បានចូលរួមសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងទាហាន ដែលត្រៀមចេញដំណើរទៅបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខនៅតាមបន្ទាត់ព្រំដែនជួរមុខ។ក្នុងឱកាសនោះ លោក ទី ថាវី បាននាំយកថវិកា ព្រមទាំងសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់វីរកងទ័ព ដើម្បីជាការចូលរួមចំណែក និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានចំពោះកងកម្លាំងដែលកំពុងត្រៀមបំពេញភារកិច្ចដ៏សំខាន់នៅតំបន់ព្រំដែន។លោកអភិបាលរងស្រុក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្តរបស់កងទ័ព ក្នុងការបំពេញភារកិច្ចការពារជាតិ និងប្រជាពលរដ្ឋ។ លោកក៏បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់រក្សាសាមគ្គីភាព វិន័យ ស្មារតីទទួលខុសត្រូវ និងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ។ការផ្តល់ជំនួយនាពេលនេះ មិនត្រឹមតែជាការចូលរួមឧបត្ថម្ភផ្នែកសម្ភារៈ និងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីសាមគ្គីភាព ការគាំទ្រ និងការលើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋានចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងត្រៀមចេញដំណើរទៅបំពេញភារកិច្ចនៅជួរមុខ។ជាមួយគ្នានេះ កងកម្លាំងទាហានបានបង្ហាញនូវការអរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរស្រុកសណ្តាន់ ព្រមទាំងប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពទឹកដីជាតិ។
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា