(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ០១ខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គរ(ខ) និងភូមិប្រាសាទ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៦។ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ យស ថានារី សមាជិករដ្ឋសភា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំបង់ស្វាយនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថា ទោះបីប្រទេសជាតិស្ថិតក្នុងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី ក៏មិនអាចធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍បានដែរ។ ហើយថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយ ដែលបានទទួលនៅអំណោយដ៏ពិសេសគឺជាផ្លូវក្រាលកៅស៊ូ០១ខ្សែប្រភេទDBST ដែលជាការគិតគូររបស់សម្ដេច ចំពោះសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ លោកមិនដែលមើលរំលងឬទុកឱ្យបងប្អូននៅឯកានោះឡើយ។ ដូចជាចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅឃុំសាន់គរនេះជាដើម្បី ឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូលឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។លោកជំទាវបន្តថាសមិទ្ធផលពេលនេះគឺបានឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ ពិសេសសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាពក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើ ទៅធ្វើបុណ្យទាន និងការប្រកបមុខរបរកសិកម្ម ការដឹកជញ្ជូនផលិតផលកសិកម្មព្រមទាំងការធ្វើដំណើររបស់សិស្សានុសិស្សទៅសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពផងដែរ។លោកជំទាវ ឃួន ឃុនឌី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ០១ខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវសូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុណាមួយ ត្រូវណែនាំកូនចៅឱ្យជៀសឆ្ងាយពីរការប្រើប្រាស់គ្រឿងញៀន និងមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសត្រូវថែទាំសុខភាព និងការពារខ្លួនពីបាតុភូតដែលកើតឡើងភ្លៀមៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា