ចូលរួមវគ្គបណ្តុះបណ្តាលមួយស្តីពី ជំនាញបច្ចេកទេសសារព័ត៌មាន នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញមកពីតាមបណ្តាររាជធានី ខេត្តក្រុង ផ្សេងៗគ្នារួមនិងមន្ត្រីតំណាង ស្ថាប័ន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ មិនតែប៉ុណ្ណោះសោត បច្ចេកទេសសារព័ត៌មាន គឺជាចំណេះដឹង និងជាសមត្ថភាពដែលអ្នកសារព័ត៌មានត្រូវមាន ដើម្បីប្រមូលព័ត៌មាន សរសេរ កែសម្រួល ផ្សព្វផ្សាយ និងប្រើបច្ចេកវិទ្យាក្នុងការផលិតព័ត៌មានឱ្យមានគុណភាព និងភាពជឿជាក់។សិក្ខាកាមចំនួន១០៩នាក់ ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសសារព័ត៌មានវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងនោះផងដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអោយដឹងថា: ក្នុងវគ្គសិក្សានេះ មានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យមានចំណេះដឹង ជំនាញបច្ចេកទេស ក្រមសីលធម៌ និងសមត្ថភាពអនុវត្តការងារជាក់ស្តែង ស្របតាមការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ វគ្គនេះដែរប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុប ១០៩នាក់ មកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងព័ត៌មាន និងផ្តោតលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះរួមមាន៖ -ការផលិតវីដេអូឯកសារ -ការថតរូបភាព -របៀបសម្ភាសន៍ អាន និងរាយការណ៍ព័ត៌មាន -ការសរសេរព័ត៌មាន និងការផលិតមាតិកា សម្រាប់អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ទំនួលខុសត្រូវ និងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ អ្នកសារព័ត៌មាន មិនគួរសរសេរព័ត៌មានដោយចម្លងតែខ្លឹមសារចេញពីអត្ថបទ ឬសុន្ទរកថារបស់ថ្នាក់ដឹកនាំទាំងស្រុងនោះទេ ត្រូវចេះ ចាប់យកចំណុចសំខាន់ៗ និងស្រង់សម្តីលើចំណុចសំខាន់ៗ ចំណុចថ្មីៗដែលមានតម្លៃជាព័ត៌មាន ព្រមទាំងចំណុចដែលមានប្រយោជន៍សម្រាប់ផ្សព្វផ្សាយជូនដល់សាធារណជនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ច្រើនប្រភេទចូលមកកម្ពុជាដោយសេរី នឹងរលូនប្រហែលសមត្ថកិច្ចលោក លី គឹមសាន ជាប្រធានការិល័យគយច្រកទ្វារសេីមមាត់.! (vojhotnews)
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា