ភ្នំពេញ: សិក្ខាកាមចំនួន១០៩នាក់ ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលមួយស្តីពី ជំនាញបច្ចេកទេសសារព័ត៌មាន នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញមកពីតាមបណ្តាររាជធានី ខេត្តក្រុង ផ្សេងៗគ្នារួមនិងមន្ត្រីតំណាង ស្ថាប័ន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ មិនតែប៉ុណ្ណោះសោត បច្ចេកទេសសារព័ត៌មាន គឺជាចំណេះដឹង និងជាសមត្ថភាពដែលអ្នកសារព័ត៌មានត្រូវមាន ដើម្បីប្រមូលព័ត៌មាន សរសេរ កែសម្រួល ផ្សព្វផ្សាយ និងប្រើបច្ចេកវិទ្យាក្នុងការផលិតព័ត៌មានឱ្យមានគុណភាព និងភាពជឿជាក់។សិក្ខាកាមចំនួន១០៩នាក់ ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសសារព័ត៌មានវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងនោះផងដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអោយដឹងថា: ក្នុងវគ្គសិក្សានេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យមានចំណេះដឹង ជំនាញបច្ចេកទេស ក្រមសីលធម៌ និងសមត្ថភាពអនុវត្តការងារជាក់ស្តែង ស្របតាមការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ វគ្គនេះដែរប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុប ១០៩នាក់ មកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងព័ត៌មាន និងផ្តោតលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះរួមមាន៖-ការផលិតវីដេអូឯកសារ -ការថតរូបភាព -របៀបសម្ភាសន៍ អាន និងរាយការណ៍ព័ត៌មាន -ការសរសេរព័ត៌មាន និងការផលិតមាតិកា សម្រាប់អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ទំនួលខុសត្រូវ និងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ អ្នកសារព័ត៌មាន មិនគួរសរសេរព័ត៌មានដោយចម្លងតែខ្លឹមសារចេញពីអត្ថបទ ឬសុន្ទរកថារបស់ថ្នាក់ដឹកនាំទាំងស្រុងនោះទេ ត្រូវចេះ ចាប់យកចំណុចសំខាន់ៗ និងស្រង់សម្តីលើចំណុចសំខាន់ៗ ចំណុចថ្មីៗដែលមានតម្លៃជាព័ត៌មាន ព្រមទាំងចំណុចដែលមានប្រយោជន៍សម្រាប់ផ្សព្វផ្សាយជូនដល់សាធារណជនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា