ថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋចំនួន ៦៦គ្រួសារ ក្នុងឃុំសុចិត្រ សាទរក្រៃចំពោះលោក កែវ ធូ តំណាង ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេលឡុបមុិន ឯ.កក្នុងឪកាសបុណ្យចូលឆ្នាំថ្មី!
Sun,12 April 2026 (Time 05:20 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 195នាក់)

កំពង់ធំ. ពលរដ្ឋចំនួន ៦៦គ្រួសារ មានភូមិឧបសម្ព័ន្ធចំនួន ០៣ គឺ: ភូមិរលួស ភូមិអូរផ្អាវ និងភូមិស្នងអន ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ បានថ្លែងអោយដឹងថា: មិនថាស្ថិតក្នុងស្ថានភាព ដែលកំពុងតែតានតឹង យ៉ាងណានោះទេ លោក កែវ ធូ តំណាងអោយក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេលឡុបមុិន ឯ.ក ក៏នៅតែបន្តចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួនដើម្បីចែកជូនដល់ពួកគាត់ ដែលជាគ្រួសារទីទ័លក្រ ទុរគតជន និងចាស់ជរា ដែលកំពុងតែជួបការខ្វះខាតនាថ្ងៃទី១១ខែមេសាឆ្នាំ២០២៦។
   ពួកគាត់បន្តដែរថា: មិនថាគ្រឿងឧបភោគបរិភោគនោះតិចក្តី ឬច្រើនក្តី ក៏ជាសទ្ធាជ្រះថ្លា ដែលកើតឡើងចេញពីទឹកចិត្ត និងជាសប្បុរសធម៍ ក្នុងការចូលរួមរំលែកមួយផ្នែកក្នុងសង្គម នាបច្ចុប្បន្នផងដែរ។
   មិនតែប៉ុណ្ណោះសោត:  ពលរដ្ឋចំនួន ៦៦គ្រួសារក៏បាន សម្តែងនូវការអំណរគុណ និងទឹកចិត្ត បិតិសោមនស្សក្រៃលែង ចំពោះលោក កែវ ធូ តំណាងអោយក្រុមហ៊ុន ជាំស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ ដែលបានខ្វល់ខ្វាយ និងយកចិត្តទុក្ខដាក់ ដល់បងប្អូនក្នុងមូលដ្ឋានទាំងអស់ផងដែរ។
   ឆ្លៀតក្នុងឱកាសនោះដែរ: លោក កែវ ធូ ក៏ចូលរួមនូវមតិផ្តាំផ្ញើ ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមអោយមានការថែរក្សា សុខភាព ទាំងផ្នែកអនាម័យ  ជាពិសេស សូមអោយមានការផ្តល់ព័ត៌មានទាក់ទងទៅនិងសន្តិសុខសង្គម ដែលបានកើតមានឡើងចំពោះបងប្អូនក្នុងមូលដ្ឋាន  ក្នុងករណីណាមួយ បើសិនមានការប៉ះទង្គិចឬប្រការណាមួយ កុំចាំបាច់ពេលមានបញ្ហាហើយ ទើបទទូចលោកអោយជួយ។
   ទោះបីជាយ៉ាងណាក្តី លោក កែវ ធូ ត្រូវបានពលរដ្ឋចំនួន ទាំង៦៦គ្រួសារ កោតសរសើរ  និងការថ្លែងអំណរគុណជាអតិបរមា ដែលលោកតែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនក្នុងមូលដ្ឋាន រួមទាំងបងប្អូនក្នុងក្រុមការងារ របស់លោក ថែមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគ ជួយដល់គ្រួសារទ័លក្រ ចាស់ជរា រួមនិងជនពិការមួយថែមទៀតផង។
   សុំបញ្ជាក់ដែរថា:  គ្រួសារចំនួន ៦៦គ្រួសារដែលទទួលបាននូវ គ្រឿងឧបភោគបរិភោគពីសំណាក់ លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេលឡុបមុិន ឯ.កខាងលើនេះ មានភូមិឧបសម្ព័ន្ធចំនួន ០៣ គឺ: ភូមិរលួស ភូមិអូរផ្អាវ និងភូមិស្នងអន ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8 នាក់
ម្សិលមិញ :
161 នាក់
សប្តាហ៍នេះ :
2918 នាក់
ខែនេះ :
14589 នាក់
3 ខែនេះ :
41213 នាក់
សរុប :
873990 នាក់