ថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់
Sun,01 March 2026 (Time 02:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 350នាក់)

កំពង់ធំ: នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងមូលដ្ឋានសង្កាត់ស្រយ៉ូវឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រយ៉ូវ អមដំណើរដោយ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ រួមនិងសមាជិក សមាជិកា ប្រធាន អនុប្រធាន គណបក្សប្រជាជនកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់មូលដ្ឋាន ឃុំ/សង្កាត់ ស្រុក ខេត្ត ផងដែរ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ស្របពេលគ្នានោះដែរដោយមានការទទួលសមាជិកថ្មីក្នុងមូលដ្ឋាន សង្កាត់ស្រយ៉ូវចំនួន 400 នាក់ជាផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោក យី ហុល ចៅសង្កាត់ស្រយ៉ូវបានថ្លែងក្នុងពិធីនោះថា÷ សង្កាត់ស្រយ៉ូវ ជាសង្កាត់មួយស្ថិតនៅក្នុងក្រុងស្ទឹងសែននៃខេត្តកំពង់ធំ មានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ដំណាំស្រូវ បន្លែ និងមានសាលារៀន វត្តអារាម មណ្ឌលសុខភាព ការអភិវឌ្ឍផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធកំពុងតែកែលម្អផងដែរ។
លោកបានបន្តថា: គណបក្សប្រជាជនកម្ពុជាត្រូវបានបង្ហាញតាមរយៈ ស្មារតីនយោបាយ និងផ្ដោតលើចំណុចសំខាន់ៗមួយចំនួនដូចជា÷ ការពារ និងថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ដើម្បីធានាការអភិវឌ្ឍប្រទេស អភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ផ្ដោតលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាល លើកកម្ពស់សិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សិទ្ធិមនុស្ស និងគ្រប់គ្រងដោយតម្លាភាព ពង្រឹងឯករាជ្យភាព និងរក្សាអធិបតេយ្យភាពជាតិ ដោយមានសម្ដេច អគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងដោយមានការដឹកនាំដ៏ឈ្លាសវៃនាបច្ចុប្បន្ន របស់សម្ដេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែ ខ្វល់ខ្វាយសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងខិតខំ ពុះពារស្វែងរកសន្តិភាព ជូនជាតិ មាតុភូមិ នៃកម្ពុជាយើង ហើយទោះបីជាយ៉ាងណាក្តី យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ធ ជ្រកក្រោមម្លប់សន្តិភាព តែងតែចងចាំទុកដូចសុភាសិតដំណាលឡើងថា÷(ផឹកទឹកនឹកដល់ប្រភព ជ្រកក្រោមម្លប់នឹកដល់អ្នកដាំ)។
សូមបញ្ជាក់ដែរថា: ចំពោះពិធីនេះត្រូវបានប្រព្រឹត្តទៅ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងដោយមានការញ៉ាំអាហារសាមគ្គីជាកិច្ចបញ្ចប់នៃកម្មវិធីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
161 នាក់
សប្តាហ៍នេះ :
2925 នាក់
ខែនេះ :
14596 នាក់
3 ខែនេះ :
41220 នាក់
សរុប :
873997 នាក់