ថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤%
Tue,27 January 2026 (Time 08:25 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 388នាក់)

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ច្បាស់ឲ្យដឹងថា ចំណូលគយដែលប្រមូលបាន នៅក្នុងឆ្នាំ២០២៥នេះ បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ២៤%ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត គុណ ញឹម អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកានេះ ធ្វើឡើងនៅសាលសន្និសីទ នៃសាលាជាតិគយ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២៥ អ្វីដែលយើងអនុវត្ដបាន គឺបានលើសផែនការ រហូតដល់២៤.៥ភាគរយ ជាតួលេខមួយខ្ពស់ បើប្រៀបធៀបជាមួយនឹងផែនការ ដែលមានការកើនឡើងដល់ស្មើឆ្នាំ២០១៩ ដែលជាតួរលេខមួយខ្ពស់»។
បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា តួលេខទឹកប្រាក់ពន្ធអាករ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២៥ វាឡើងប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមួយ មានសេដ្ឋកិច្ចល្អ ទាំងការវិនិយោគ និងពាណិជ្ជកម្ម។
សូមជម្រាបផងដែរថា នៅក្នុងច្បាប់ថវិកា កាលពីឆ្នាំ២០១៩ កំណត់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឲ្យបាន ២,២៦០លានដុល្លារ ប៉ុន្តែគយបានរកចំណូលលើសច្បាប់ថវិការជាតិហូតដល់ជាង៩០០លានដុល្លារ ដែលសរុបជិត ៣.២ពាន់លានដុល្លារ៕cafj.net

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
161 នាក់
សប្តាហ៍នេះ :
2917 នាក់
ខែនេះ :
14588 នាក់
3 ខែនេះ :
41212 នាក់
សរុប :
873989 នាក់