តើអាចឬទេ បើផលិត បារី ដោយគ្មានច្បាប់ ស្ថិតនៅឃុំជើងកើប ស្រុកកណ្ដាលស្ទឹង គ្មានសមត្ថកិច្ច ថ្នាក់ណាមិនដឹងនោះ ?រោង ចក្រ ផលិត បារី របស់ចិនមួយកន្លែង ស្ថិតនៅត្រង់ចំណុចភូមិជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនបានដឹង ថាមានច្បាប់ឬក៏គ្មាននៅទេ ជាពិសេស គឺ បង្កក្លិន អាសោច សុទ្ធតែសារធាតុគីមី សាយភាយ ដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែនោះតែម្ដង នេះបើយោងតាម សេចក្ដីរាយការណ៍ ព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាព សារព័ត៌មានវីអូខេ ទទួលបាននៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦នេះ។ លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! តាមច្រករបៀង ផ្សេងៗ ដែលគេបាន សហការគ្នា រួចរាល់ហើយ ក្នុងការរត់គេចពន្ធអាកររបស់គយកម្ពុជា។ ម្យ៉ាងទៀត តាមប្រភព របស់មន្រ្ដីជំនាញ បានអះអាង ប្រាប់ថា រោងចក្រមួយនេះគ្មាន ច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយអាច ដំណើការទៅបានដោយ រលូនគឺអាច មានខ្នងបង្អែកធំនៅពីក្រោយ និង ចាំអន្ដរាគមន៍ទៅគ្រប់ពេលវេលា។អ្វីដែលនឹកស្មាន មិនដល់នោះ ការសាយភាយក្លិន បែបនេះទៅហើយ ម្ចាស់ទីតាំង ហាក់មិនបានខ្វាយខ្វល់សុខទុក្ខ របស់ ប្រជាពលរដ្ឋ ដែរ ឯមន្រ្ដីជំនាញ បើទោះបីជា អ្នកសារព័ត៌មាន បានផ្សាយជាច្រើន ករណីទៅហើយក៏មិនឃើញ សមត្ថកិច្ចចុះមានការ ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ឬក៏បិទទីតាំង នោះតែម្ដង ទៅ បើដឹង ថាគ្មាន ច្បាប់អនុញ្ញាត យ៉ាង ដូច្នេះ ។ នាពេលកន្លងមក ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង នាវានុវត្តន៍ ព្រមទាំងក្រសួងពាណិជ្ជកម្ម បានកំណត់យ៉ាង ច្បាស់លាស់ នូវស្ដង់ដា ដែលបានកំណត់តាមច្បាប់ និង ផលិត នូវផលិត ផល ដែល មានគុណភាព មិន បណ្ដាល ឲ្យ មានការប៉ះពាល់ ដល់សុខភាព របស់ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធករណីខាងលើនេះ មហាប្រជាពលរដ្ឋ សំណើសុំ ឲ្យមន្ដ្រីជំនាញ ចុះពិនិត្យ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមមេត្តា ចាត់មន្ដ្រីជំនាញចាត់វិធានការណ៍ កន្លែងមួយនេះផង។ ហើយ យើងខ្ញុំនឹងរងចាំនូវការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់នៅរៀងរាល់ម៉ោងធ្វើការ សម្រាប់ព័ត៌មាន លំអិត នឹង ធ្វើផ្សាយនៅវគ្គបន្ទាប់ ៕សូមអានភាគ២បន្តktk168.com
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា