ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារ​វា​ង​អគ្គ​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន
Wed,26 February 2025 (Time 12:20 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 449នាក់)

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារ​វា​ង​អគ្គ​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន
នារសៀល ថ្ងៃចន្ទ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២​០​២​​៥​ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារ​វា​ង​អគ្គ​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្តីពីកិ​ច្ច​ស​ហ​​ប្រតិបត្តិការប្រើប្រាស់សេវានៃគម្រោង ជីប ម៉ុង អេកូសាយខល ប្រកបដោយចីរភាពនិងសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប។ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងពីកិច្ចសហការរវាងក្រុមការងារ អគរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបទំនិញល្មើសច្បាប់គយនាពេលកន្លងមកមានដូចជា ទំនិញត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ ទំនិញមានសាលក្រមសម្រេចរឹបអូសជាសម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោលពុំបានចូលខ្លួនមកដោះស្រាយ និងទំនិញហួសពេលកំណត់ខូចគុណភាពផ្សេងទៀតនាំចូលមករក្សាទុកក្នុងមណ្ឌលសន្និធិគយបណ្តោះអាសន្នបានក្លាយទៅជាទំនិញគ្មានការទាមទារ ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញត្រូវបានសម្រេចឱ្យកម្ទេចចោលតាមច្បាប់ជាធរមាន។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្របតាមការណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានថ្មីមួយដែលបង្កើតកិច្ចសហប្រតិបត្តិការរវាង អគរ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្នុងកិច្ចគាំពារបរិស្ថាន លើការគ្រប់គ្រងនិងកម្ទេចទំនិញដែលត្រូវបានបង្រ្កាបបាន ឬត្រូវបាននាំចូលមកក្នុងព្រះរាជាណាចក្រក​ម្ពុជា ហើយត្រូវបានចាត់ជាទំនិញគ្មានការទាមទារស្របតាមច្បាប់ស្តីពីគយ និងលិខិតបទដ្ឋានគតិយុត្តនៅជាធរមានរួមមាន ទំនិញចម្រុះខូចគុណភាព សារធាតុគីមីខូចគុណភាព និងគ្រោះថ្នាក់ដែលត្រូវបានដកហូត កម្ទេចដោយបច្ចេកវិទ្យាខូប្រូសេសស៊ីង (Co-Processing) ឬបច្ចេកវិទ្យាប្រព្រឹត្តិកម្មប្រកប ដោយសុវត្ថិភាពប​រិស្ថាន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ​យល់គ្នានេះ នឹងទទួលបានចំណាប់អារម្មណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការបន្តការគាំទ្រដល់ អគរ ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ជាពិសេស ការពារសុខសុវត្ថិភាពសុ​ខុមាល​ភាពប្រជាជន និងវិបុលភាពបន្ថែមទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ព្រមទាំងសហការី ដែលបានចូលរួមសហការល្អ បង្កើតអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈប្រយោជន៍នេះឡើង។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុនជីប ម៉ុង អ៊ិ​ន​ស៊ី ស៊ីមេន ខបភើរេសិន ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់សេវានៃគម្រោង ជីប ម៉ុង អេកូសាយខល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
4171 នាក់
ខែនេះ :
16843 នាក់
3 ខែនេះ :
40151 នាក់
សរុប :
866880 នាក់