ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា, « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » កើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ ដើម្បីអ្នកសារព័ត៌មាន ហើយក៏សម្រាប់អ្នកសារព័ត៌មាន គាំទ្រដល់សិទ្ធិរបស់អ្នកសារព័ត៌មាន, នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និង ដាក់ ឱ្យ ប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញ ជាច្រើនអង្គភាព ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន សម្របសម្រួលរៀបចំបង្កើតអោយមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើអោយមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីអោយមានមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» ដែលអ្នកសារព័ត៌មាន និងសមាគមសារព័ត៌មាន រួមគ្នារៀបចំមកនេះ គឺមិនមែនសម្រាប់បិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ហើយក៏មិនមែនជាឧបករណ៍សម្រាប់រឹតបន្តឹងកិច្ចការងារដែលអ្នកសារព័ត៌មានកំពុងអនុវត្តន៍នោះដែរ ប៉ុន្តែជាការតម្រង់ទិសនៅក្នុងក្របខណ្ឌនៃវិជ្ជាជីវៈមួយដែលស្របតាមគោលការណ៍ដែលបានចែងក្នុងច្បាប់ ។ នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមិនមានទោសបញ្ញត្តិនោះទេ ព្រោះជាគោលការណ៍ណែនាំរួមទៅលើក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកសារព័ត៌មានតំណាងឱ្យសមាគម អង្គភាពសារព័ត៌មាន និងភាគីពាក់ពន្ធ័ក្នុងវិស័យព័ត៌មាន បានបញ្ជាក់ពីភាពចាំបាច់ដែលត្រូវមាន “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៍វិជ្ជាជីវៈ និងលើកតម្លៃនិងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា