ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមពិធីដាំស្ដារព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
Mon,19 August 2024 (Time 09:33 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 433នាក់)

ងៃទី 19 ខែសីហា ឆ្នាំ 2024 ព្រឹកមិញនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាធិបតីភាព ក្នុងពិធីដាំស្ដារព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ អមដំណើរដោយ ឧត្តមសេនីទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមជាមួយអាជ្ញាធរ មន្ត្រីមានសមត្ថកិច្ច ប្រធាន អនុប្រធាន និងសមាជិកសមាជិកា មន្ទីរបរិស្ថានខេត្តកំពង់ធំផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏បានថ្លែងឲ្យដឹងផងដែរថា ឯកឧត្តមពិតជាមានបិតិសោមនស្សក្រៃលែង ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងពិសេសប្អូនៗសិស្សានុសិស្ស ដែលកំពុងតែខិតខំសិក្សាសូមឲ្យចេះស្រឡាញ់សម្បត្តិធនធានធម្មជាតិ និងសូមឲ្យជៀសវាងឲ្យឆ្ងាយផុតពីបទល្មើសធនធានធម្មជាតិអោយបាន និងចូលរួមការពារសម្បត្តិធនធានធម្មជាតិ និងចូលរួមដាំកូនឈើដើរឡើងវិញ ក៏ដូចជាការចេះស្រឡាញ់ខ្លួនឯងផងដែរ។

មិនតែប៉ុណ្ណោះសោត ឯកឧត្តម នួន ផារ័ត្នក៏បានថ្លែងអំណរគុណ ដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ និងការសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានរៀបចំឲ្យមានកម្មវិធីដាំស្ដារព្រៃឈើឡើងវិញនេះផងដែរ។ឯកឧត្តមក៏បានបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមការពារទប់ស្កាត់នូវសម្បត្តិធនធានធម្មជាតិ និងក៏សូមកុំឲ្យមានការកាប់ទន្ទ្រានយករបស់រដ្ធធ្វើជាកម្មសិទ្ធិផ្ទាល់របស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែលថា ចំពោះកម្មវិធីដាំកូនឈើជម្រុះស្ដារឡើងវិញ ក្នុងភូមិសាស្ត្រដែនជំរកសត្វព្រៃព្រៃឡង់ មានចំនួនសរុបប្រហែល១ម៉ឺនដើម ដែលស្ថិតនៅក្នុងភូមិសាស្ត្រចំណុចច្រកតោល ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
752 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
2478 នាក់
ខែនេះ :
13102 នាក់
3 ខែនេះ :
37206 នាក់
សរុប :
831136 នាក់