គយបង្ក្រាបអំពើរត់ពន្ធតំបន់២ នាពេលកន្លងទៅថ្មីៗនេះ សហការជាមួយនឹងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដោយមានការសហការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងសមត្ថកិច្ចចម្រុះ ធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចំនួន ១៧ ១៩៣ គីឡូក្រាម។ បំណែកសាច់បង្កកទាំងនេះ រួមមាន គល់ស្លាបមាន់បង្កក ៣ ២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក ១៣ ៩១៥ គីឡូក្រាម ត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ៥គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់ តាមទូកប្រឡាយទី១០ ច្រករបៀងបាក់ដៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា