បាត់ដំបង÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃសុក្រ១៤កើតខែអាសាឍឆ្នាំរោងឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៤ នៅ សាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រ ព្រឹ ត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងចូលរួមអមដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិ បាលខេត្តបាត់ដំបង។ រៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នង ការរង ត្រូវបានប្រកាសទទួលតំណែងថ្មី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដំឡេីងឋានត្តរសក្តិជាឧត្តមសេនីយ៍ទោជំនួសលោកឧត្តម សេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។ ក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានកើនរំលឹកដល់ដែលមានការអញ្ជេីញចូលរូមពីឯកឧត្តម លោក ជំ ទាវ លោក លោកស្រី មន្រ្តីរាជការ ជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងកង កម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង ជាច្រេីនរូបត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភា ពជូនបងប្អូនប្រជាជនប្រកបដោយសំបូរសប្បាយរុងរឿង និងសុខសន្តិភាពទូរទាំងខេត្តបាត់ដំបង៕ ដោយ សុខ យោធិន
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា