សមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង?បនល្បែងទឹកភ្លៀងល្មើសច្បាប់«លេងដោយម៉ាសុីនដូចល្បែងហ្គេមកាសុីណូ»បើកលេងដោយសេរីក្រៅច្បាប់ខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា គ្មានការបង្ក្រាបឡើយ។ទោះបីនាយករដ្ឋមន្ត្រីថ្មី ចេញបទបញ្ជាយ៉ាងក្តៅគគុកអោយបង្ក្រាបអោយអស់ នៅតែបើកលេងដដែល ធ្វើអោយពលរដ្ឋមួយចំនួនធំយល់ថា ថ្នាក់ដឹកនាំកំពូល បានតែស្រែកកោកៗ សឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី បទបញ្ជារបសនាយករដ្ឋមន្តីថ្មី ក្លាយជាឥតន័យ?។ប្រភពពីអ្នកញៀនល្បែងទឹកភ្លៀងអះអាងថា មានអ្នកធំៗដែលនិយមលេងល្បែងទឹកភ្លៀងម្នាក់ៗ បានតម្កល់លុយដុល្លារដល់ទៅរាប់លានដុល្លារទៅក្នុងធនាគារមុននឹងលេង។ហើយបានចាប់ផ្តើមលេងតាំងពីពាក់កណ្តាលខែ០៣ប៉ុន្តែនៅខែ០៣គ្មានភ្លៀង គ្មានហាងឆេងលេង។គេទើបតែលេងពេញទីចាប់ពីខែឧសភាកន្លងទៅនេះ។ល្បែងទឹកភ្លៀងជាល្បែងល្មើសច្បាប់ ហើយសុីសងធំមិនចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។មានអ្នកខាងទឹកគេហៅថាទឹញ(ទឹក)ឯអ្នលេងខាងអត់ភ្លៀងគេហៅថាលក់(គោក)។នអ្នកលេងធំៗ ទិញឬលក់ម្តងៗ អស់ប្រាក់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗ ។ម្នាក់ៗទិញហើយលក់ លក់ហើយទិញវិញ ទិញលក់ៗតូចុះតូឡើង រាប់សឹបដង អស់រាប់សឹបលានដុល្លារជាប្រចាំថ្ងៃ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខឆ្កែ។ គេទិញឬលក់ គឹតតម្លៃជាខាំ ជាគីឡូ ជាកៅស៊ូនិងជាដុំ ទៅតាមតម្លែ ហាងឆេងមួយខាំជាគីឡូអញ្ចឹងទៅ។ប៉ុន្តៃទីបំផុតគឺអ្នកកាងដែលសង្ស័យជាសមត្ថកិច្ចខ្លាប្រចាំទីក្រុងគឺជាអ្នកឈ្នួះមិនចេះចាញ់ មួយថ្ងៃណាឡើយ តាមវិធីអង្គុយសុីឡាក ពីការលក់+ទិញមួយថ្ងៃៗ រាប់មុឺន សែនដល់លានដុល្លារម្នាក់ៗ ដោយអង្គុយចាំតុងដែលហៅថាកាត់ទឹកយកលុយ១២%ពីម៉ាសុីនបញ្ចូលទៅក្នុងគណនីកុងសុីពួកគេរាល់វិនាទី តាមចំនួនដែលទិញឬលក់ឧទាហរណ៍ទិញឬលក់មួយកៅស៊ូស្មើរនឹង១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)កាត់លុយ១២០$ទុក កាត់រាល់លើករាល់ពេលទិញ+លក់ទោះលក់ប៉ុន្មានលើកឬទិញប៉ុន្មានដងដោយមិនយោគយល់ឡើយទោះជាអ្នកលេងនោះមានឋានៈជាចៅហ្វាយក្រុងឬជារដ្ឋមន្ត្រីក៏ដោយ។ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងនេះមិនមែនទើបតែឆ្នាំនេះទេ តែមិនរំខានដល់លោកចៅហ្វាយខណ្ឌ៧មករា ឯកឧត្តមរត្ន័ ស៊្រាង មេប៉េអឹមក្រុងភ្នំពេញ,ដល់ឯកឧត្តមជួន ណារិន្ទស្នងការក្រុងភ្នំពេញនិងដល់ឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញ ពិបាកចាត់ចែងចុះបង្ក្រាបម្តងឡើយ។ល្បែងខុសច្បាប់ទឹកភ្លៀងនេះពលរដ្ឋសង្ស័យថា គណបញ្ចាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ កំពុងតែសម្ងំ ដោយវិធីកន្ទេលធំបន្លំដេកជាមួយមេល្បែងល្មើសច្បាប់ទើបល្បែងបើកនៅនឹងភ្នែក មាត់ស្រែកថាបង្ក្រាប កោកៗដូចត្រដោតតែល្បែងទឹកភ្លៀងបើកលេងមិនដែលមាននរណាបង្ក្រាបម្តងឡើយ គួរអោយជិនឬកមែនទេ?គេមិនដឹងថាគណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ ស៊ុំគ្រលំឬមានភាគហ៊ុនជាមួយមេបនល្បែងដែលរកសុីកោមិនដាក់ទឹកចំណេញកប់ក្តោងរាប់វិនាទីយកលុយឬយ៉ាងណានោះទេប៉ុន្តែល្បែងប្រភេទអាកហុតឈាមនេះគួតែបង្ល្រាបបែជាមិនបង្ក្រាបសោះទើបមហាជនសង្ស័យនូវឥរិយាបទចម្លែកឆ្មារបែរក្លាយជាមិត្តរបស់សត្វកណ្តុរយ៉ាងខ្លាំង។ពលរដ្ឋមួយចំនួនលើកឡើងថា៖-អភិបាលក្រុងឃួង ស្រេង គួរតែបញ្ជូនកងបើកព្រះនេត្រ មើលកម្លាំងសមត្ថកិច្ចនៅខេត្តបាត់ដំបងផងទៅ គួរតែទៅរៀនសូត្រពីលោកសុខលូពីវិធីបង្ក្រាបល្បែងទឹកភ្លៀងមួយរុៈទៅបើល្ងង់យ៉ាងនេះឬធ្វើល្ងង់ ព្រោះពុលដុល្លារ?។-អ្នកខ្លះថាលោកឃួង ស្រេងគួរតែអនុវត្ត«គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព«ជាក់ស្តែង»មិនត្រូវយកមកសូត្រ ដូចធ៌មរំដោះគ្រោះនោះទេ។បុរសចំណាស់ជាមន្ត្រីចូលនិវត្តន៍និយាយថា៖អ្វីដែលធ្ងន់ធ្ងរនោះគឺការបើកអោយបនល្បែងក្រៅច្បាប់បែបនេះរដ្ឋអំនាចដូចមុខក្រាស់ដូចគេទទូស្បែកគោអញ្ចឹង ម៉្យាងតើរដ្ឋាភិបាលអាចជឿបានទេ ថាបនល្បែងទឹកភ្លៀងនេះ គ្មានបង្កប់ការចរាចរលុយទុច្ចរិត។ដែលហាក់ដូចជាការបើកក្រុមហ៊ុនឬសហគ្រាសខ្នាតធំមួយក្រៅច្បាប់ដូចជាបនល្បែងទឹកភ្លៀងក្រៅច្បាប់បែបនេះមិនហាក់ជាទង្វើដែលអ្នកអនុវត្តន៍ច្បាប់បែរជាបំបានច្បាប់នោះឡើយ។ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឯ.ឧ រត្ន័ ស្រ៊ាងមេប៉អឹមក្រុងភ្នំពេញ ឯ.ឧជួន ណារិន្ទស្នងការរងនគរបាលជាតិនិងជាស្នងការក្រុងភ្នំពេញ រួមទាំងអភិបាលខណ្ឌ៧មករា សុទ្ទតែមិនអាចទាក់ទងសុំការបកស្រាយឬពន្យល់ពាក់ពន្ធ័នឹងការបើកបនល្បែងទឹកភ្លៀងដ៏ធំល្មើសច្បាប់ចំកណ្តាលទីក្រុងនេះបានទេ ពីម្សិលមិញនេះដោយទូរសព្ទ័ទាក់ទងជាច្រើនដងនៅតែមិនអាចទាក់ទងបានឡើយ៕សូមអានភាគទី៧ជាភាឍគបន្ត
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (vojhotnews)
មេឈ្មួញមហិមា មិនក្រែងនឹងច្បាប់ឈ្មោះ សុខ សំបូរ កំពុងបង្ករព្យុះភ្លៀង បង្កបទល្មើសនេសាទ (vojhotnews)
លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដូចPresident Donald Trumpបញ្ហាចុះបង្រាប និងប្រមូលពន្ធដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មី (vojhotnews)
មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ឃុបឃិតជាមួយ លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ (vojhotnews)
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា