(ភ្នំពេញ)៖ ឧកញ៉ា ឈាវ មុន្និន បានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Da Da» ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរ ប្រមាថ ជា សាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ការប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Da Da» កាលពី ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ បានបង្ហោះសារដោយចោទប្រកាន់ ឧកញ៉ា ឈាវ មុន្និន ជាអ្នករកស៊ីចងការប្រាក់ ហើយបោកលុយរបស់ខ្លួន។ក្នុងពាក្យបណ្តឹងដាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ឧកញ៉ា ឈាវ មុន្និន ចាត់ទុកការបង្ហោះខាងលើនេះ គឺជាអំពើបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងលើរូបលោក។ ជាពិសេសសកម្មភាព នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកនៅក្នុងសង្គមយ៉ាង ធ្ងន់ធ្ងរជាទីបំផុត។ឧកញ៉ា ឈាវ មុន្និន បានស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ «Da Da» និងឃាង់ខ្លួន ឃុំខ្លួន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មីទៀត និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ឧកញ៉ា ឈាវ មុន្និន ក៏បានទាមទារសំណងជំងឺចិត្ត និងសេវាផ្នែកច្បាប់ ជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។សូមបញ្ជាក់ថា ឧកញ៉ា ឈាវ មុន្និន គឺជាឧកញ៉ាមួយរូប ដែលស្រឡាញ់កិច្ចការសង្គម ហើយតែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅក្នុងសង្គមជាច្រើនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()
ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ ()
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា