ភ្នំពេញ នាព្រឹកមិញនេះ សមាគមអ្នកសារព័ត៏ចំនួន20បានចូលរួមសិក្ខាសាលាដោយរៀបចំដោយកិច្ចសហប្រតិបត្តិការរបស់ (Center for law and democracy) រួមជាមួយដៃគូរអង្គការ (Unesco) និងលោក Toby Mendel នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ដែលជាអង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋានប្រទេសកាណាដា បានផ្ដល់នូវវគ្គសិក្ខាកាមជំនាញផ្នែកច្បាប់ និងពង្រឹងសមាសភាពទាក់ទងនឹងសិទ្ធិជាមូលដ្ឋានសេរីភាពនៃការបញ្ចេញមតិ បានបើកវគ្គសិក្ខាកាមមួយ ស្ដីពីស្វ័យ និងសហនិយ័តកម្ម និងច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Palace Gete hotel និង resort ភ្នំពេញ ។ ក្នុងនោះដែរ លោក Toby Mendel បានលើកឡើងថា: ក្នុងវគ្គសិក្ខាការនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមចូលរួមទាំងអស់ស្វែងយល់ពីប្រព័ន្ធបណ្ដឹងប្រកបដោយវិជ្ជាជីវៈ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងត្រូវបានទទួលស្គាល់ថា ជាមធ្យោបាយមួយដ៏ល្អដែលវាមិនត្រឹមតែជួយលើកកម្ពស់វិជ្ជាជីវៈដល់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយប៉ុណ្ណោះទេ វាក៏ផ្ដល់ជាដំណោះស្រាយទៅដល់ប្រជាពលរដ្ឋទូទៅផងដែរ។ មិនតែប៉ុណ្ណោះសោត ល័ក្ខខណ្ឌសំខាន់ៗដែលពាក់ព័ន្ធជាងនេះទៅទៀត វាមានភាពឯករាជ្យយ៉ាងរឹងមាំ ពីរាជរដ្ឋាភិបាលវាបានកំណត់បទដ្ឋានវិជ្ជាជីវៈសមរម្យសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាធម្មតាអាចក្នុងរូបភាពជាក្រមសីលធម៌ប្រតិបត្តិ ឬឯកសារស្រដៀងគ្នា វាផ្ដល់ជាមធ្យោបាយក្នុងការដោះស្រាយ បណ្ដឹងតវ៉ាប្រកបដោយយុត្តិធម៌ ហើយក៏ជាការដាក់ទណ្ឌកម្មចំពោះការរំលោភបំពាន ពីបទដ្ឋាន ឬក្រមសីលធម៌ គឺមានលក្ខណៈស្រាលជាធម្មតាអាចក្នុងរូបភាពជាការព្រមានជាសាធារណៈ ឬតម្រូវឲ្យមានសេចក្តីថ្លែងការណ៍ទទួលស្គាល់ពីការបំពាននោះផងដែរ។ លោក Toby Mendel បន្តឱ្យដឹងទៀតថា: ប្រព័ន្ធនិយ័តកម្មដែលមានវិជ្ជាជីវៈទាំងនេះអាចត្រូវបានបែងចែកជាបីប្រភេទគឺ: ស្វ័យនិយ័តកម្ម សហនិយ័តកម្ម និងប្រព័ន្ធច្បាប់ ។ស្វ័យនិយ័តកម្មត្រូវបានស្គាល់ក្នុងល័ក្ខខណ្ឌមួយដែលវាត្រូវបានបង្កើតឡើងទាំងស្រុងដោយប្រព័ន្ធផ្សព្វផ្សាយ ឬវិស័យព័ត៌មាន ឬដោយស្ថាប័នសារព័ត៌មានណាមួយ ហើយដែលឈរលើមូលដ្ឋានស្ម័គ្រចិត្តទាំងស្រុង។ហើយប្រព័ន្ធទាំងនេះត្រូវបានបង្កើតឡើងដោយច្បាប់ ហើយខុសពីប្រព័ន្ធសហនិយ័តកម្ម មិនតែប៉ុណ្ណោះប្រព័ន្ធនិយ័តកម្មនេះមិនគិតគូរពីតួនាទីស្នូលរបស់តួអង្គប្រព័ន្ធផ្សព្វផ្សាយទេ។ លោកបានបញ្ជាក់បន្ថែមថា: សិក្ខាសាលានេះផ្ដោតទៅលើបញ្ហាកំណែទម្រង់ច្បាប់របបសារព័ត៌មានកម្ពុជាឆ្នាំ 1995 ចាត់តាំងពីច្បាប់នេះត្រូវបានអនុម័តបរិយាកាសប្រព័ន្ធផ្សព្វផ្សាយត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយសារការវិវត្តយ៉ាងឆាប់រហ័ស របស់បច្ចេកវិទ្យាវិ ដែលវាបានពាំនាំមកនូវវិធីសាស្រ្តថ្មីៗទាំងស្រុង ក្នុងការយកព័ត៌មាននិងការចែកចាយខ្លឹមសារក៏ដូចជា បរិយាកាសសេដ្ឋកិច្ចដែលមានការផ្លាស់ប្ដូរសម្រាប់ប្រព័ន្ធផ្សាយផងដែរ។ខណៈពេលដែលច្បាប់របបសារព័ត៌មានបច្ចុប្បន្នមានចំណុចខ្លាំងៗសំខាន់ៗមួយចំនួនស្របតាមទស្សនៈនៃច្បាប់អន្តរជាតិដែលធានានូវសេរីភាពនៃការបញ្ចេញមតិ ក៏មានផ្នែកមួយចំនួននៃច្បាប់នេះ ទាមទារឲ្យមានការធ្វើឲ្យល្អប្រសើរឡើងផងដែរ និងលើសពីនេះទៀតរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើកំណែទម្រង់ច្បាប់សារព័ត៌មានដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់សមាជិកសមាជិកានៃសមាគមសារព័ត៌មាន ដែលត្រូវស្វែងយល់បន្ថែមពីចំណុចខ្លាំង និងចំណុចខ្សោយផងនោះដែរ៕ ដោយសហការី VOJ
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា