ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គយប្រមូលចំណូលបាន ២ ៦៩០លានដុល្លារនៅឆ្នាំ២០២២ កើនឡើង ១៨.៣% , ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យបន្តខិតខំប្រឹងប្រែង ប្រមូលចំណូលឱ្យបានអស់សក្ដានុពល
Sat,04 February 2023 (Time 12:12 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 276នាក់)

(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលប្រមូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) កើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ១០៤.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ការបញ្ជាក់ពីចំណូលពន្ធគយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោករដ្ឋមន្ត្រី គុណ ញឹម បាបញ្ជាក់ថា បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩.៨ ប៊ីលានរៀល (ត្រូវជា ៣៧.៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤ ១៥១.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧.២ ប៊ីលានរៀល (ត្រូវជា ៣.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ២២៣.៤ ប៊ីលានរៀល (ត្រូវជា ២.១% នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨.៧ ប៊ីលានរៀល (ត្រូវជា ៤៦.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២.៦ ប៊ីលានរៀល (ត្រូវជា ២៧.៦% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០.៣% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។
ដោយឡែក ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១.៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧.២លានដុល្លារអាមេរិក កើនឡើង១៦.៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦.២%, និងកសិផលមានកំណើន ៦.៦%។
បន្ថែមពីលើការងារប្រមូលចំណូលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ លើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ (១). ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, (២). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, (៣). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៤). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៥). ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៦). ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា, និង (៧). ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្ដាំផ្ញើកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះលទ្ធផលដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចបាន។
បន្ថែមលើនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ លើគ្រប់ការដ្ឋានការងារ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមនានាមួយចំនួន ដូចជា ការបន្តនៅមានវត្តមាននៃជំងឺកូវីដ-១៩, សង្គ្រាមរុស្សី-អ៊ុយក្រែន, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម ក៏ដោយ។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងពេលខាងមុខ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដូចជា (១). ត្រូវបន្តខិតខំប្រឹងប្រែងប្រមូលចំណូល ឱ្យបានអស់សក្ដានុពល, (២). ពិនិត្យឡើងវិញនូវគោលនយោបាយ និងធ្វើវិចារណកម្មពន្ធ និងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់បម្រើដល់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, (៣). ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៤). ពង្រឹងអនុលោមភាពនៃការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋ, (៥). អនុវត្តឱ្យមានប្រសិទ្ធភាព នូវវិធានការដាក់ទោសទណ្ឌ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, (៦). ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹងការអនុវត្តការងារសវនកម្ម, (៧). ពង្រឹងការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញ ដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍, (៨). ពិនិត្យឡើងវិញការធ្វើវិមជ្ឈការ ដល់អង្គភាពក្រោមឱវាទ, (៩). ធ្វើទំនើបកម្ម និងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, (១០). បន្តលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន និងផ្នែកឯកជន, (១១). ពិនិត្យលទ្ធភាពធ្វើវិសោធនកម្ម ច្បាប់ស្ដីពីគយ, (១២). ចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល, និង (១៣). បន្តរៀបចំអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ។
ក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានចុះហត្ថលេខាលើក្រាំងមាស របស់សណ្ឋាគារសង្គហមិត្ត, បំពាក់គ្រឿងឥស្សរយយស, ប្រគល់លិខិតប្រកាសទទួលស្គាល់ អ្នកជំនាញការអង្គការគយពិភពលោក និងប័ណ្ណសរសើររបស់អង្គការ UNODC ដល់មន្ត្រីគយនិងរដ្ឋាករដែលមានស្នាដៃ ព្រមទាំងបានដាំដើមឈើជានិមិត្តរូប ដល់ការរីកចម្រើននៃសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

គិតត្រឹមថ្ងៃទី១ មករា៖ ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
109 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1326 នាក់
ខែនេះ :
5702 នាក់
3 ខែនេះ :
18088 នាក់
សរុប :
538756 នាក់