(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ ផ្ដល់ពូជស្រូវសែនក្រអូបដែលជាអំណោយរបស់រាជរដ្ឋាភិបាលប្រព័ន្ធស្បៀងបម្រុងកម្ពុជាចំនួន៧៦៤តោន ប្រគល់បងប្អូនប្រជាកសិករចំនួន៧៦៤គ្រួសារ មកពីឃុំចំនួន០៦ នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ពូជស្រូវសែនក្រអូបដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក និងត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឱ្យបានជាក់លាក់បំផុត មុននឹងធ្វើស្រូវមិនប្រកាន់រដូវ។ ជាពិសេស នៅក្នុងស្រុកសណ្ដាន់ទាំងមូល មានការរងគ្រោះដោយទឹកជំនន់ លិចដោយសារជំនន់ទឹកភ្លៀងនេះរដូវវស្សាក៏ដូចជាជំនន់ទឹកស្ទឹងសែន ធ្វើឱ្យប៉ះពាល់ដំណាំស្រូវប្រជាកសិករ ខូចខាតជាច្រើនហិចតា។ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រជាកសិករត្រូវព្រោះស្រូវស្ដារឡើងវិញឱ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាល នៅក្នុងពេលដែលទឹកបានស្រកទៅវិញ ត្រូវរក្សាប្រភពទឹក ការប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចេះសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប ឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្ន ពេលបងប្អូនមានបញ្ហាអ្វីមួយ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគាត់ចុះជួយនិងបង្រៀនពីបច្ចេកទេសឱ្យបានទាន់ពេលវេលា។ ជាមួយនេះផងដែរឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីការចែកពូជស្រូវក្រអូបសែនពិដោលនៅក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូនប្រជាកសិករដែលបាន រងគ្រោះដោយទឹកជំនន់ នារដូវវស្សាកន្លងទៅ និងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ផងដែរថា ស្រូវពូជសែនក្រអូបដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូននៅពេលនេះមានចំនួន៧៦៤តោន មាន០២ទីតាំង÷ ទីតាំងទី១ នៅវត្តក្រាំងដើមមាន៣ឃុំ គឺឃុំងន ដងកាំបិត និងឃុំមានជ័យ មាន៣៥១គ្រួសារ។ ទីតាំងទី២ នៅទីទួលសុវត្ថិភាពឈើទាលមាន៣ឃុំ គឺឃុំឈើទាល ឃុំក្លែង និងឃុំសណ្តាន់ មាន៤១៣គ្រួសារ ក្នុង០១គ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា