ភ្នំពេញៈ តាមប្រភពពីមន្ត្រីសូមមិនបញ្ចេញឈ្មោះមួយចំនួន នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានសម្តែងការមិនសប្បាយចិត្ត និងបានសំណូមពរដល់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ មេត្តាពិនិត្យមើលករណីលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺដោយមានការកូសលប់កែឆ្នាំកំណើត ពោលគឺពន្យាអាយុចូលនិវត្តន៍រយៈពេល ៥ឆ្នាំ ទៀត។នៅក្នុងតារាងបៀវត្សឆ្នាំ២០២១ លេខរៀង ១២៩៨ ឈ្មោះ ឈួន ហៃ ភេទ ប្រុស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣ ។ ចំណែកនៅក្នុងតារាងបៀវត្សឆ្នាំ២០២២ លេខរៀង ១២៩៧ ឈ្មោះ ឈួន ហៃ ភេទ ប្រុស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៨ ។ ដោយសារមានការកែឆ្នាំកំណើតនេះ គឺលោកឈួន ហៃ នៅបន្តការងារបាន ៥ឆ្នាំទៀត។ បើតាមថ្ងៃខែឆ្នាំកំណើតដែល ប្រើប្រាស់ផ្លូវការនៅក្នុងតារាបៀវត្សបានបង្ហាញថា មកដល់ពេលនេះ លោក ឈួន ហៃ ត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តែបែជាអាចបន្តធ្វើជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ រយៈពេល ៥ឆ្នាំបន្តទៀត។ ចំពោះមូលហេតុដែលលោក ឈួន ហៃ បន្តការងារបាន ៥ឆ្នាំទៀត ដោយសារតែមានការប្រែប្រួលត្រង់ចំណុចថ្ងៃខែឆ្នាំកំណើត គឺពីឆ្នាំ១៩៦៣ មក ឆ្នាំ១៩៦៨។ទាក់ទងនឹងការកែប្រែឆ្នាំកំណើត ដើម្បីពន្យាអាយុចូលនិវត្តន៍នេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីបម្រើការនៅសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ។ក្រុមមន្ត្រីមួយចំនួន នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានសំណូមពរឲ្យក្រសួងស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់លើករណីលោក ឈួន ហៃ កែប្រែឆ្នាំកំណើត។ ជាមួយគ្នានេះ មន្ត្រីមួយចំនួនក៏បានស្នើដល់លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យមើលការពន្យាអាយុចូលនិវត្តន៍របស់លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ផង។ ចំណែកលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។រីឯរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអាចសុំការអត្ថាធិប្បាយបានទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា