ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀង ប្រើកន្តាប់ដៃដែក ស្ទាក់ចាប់បានរថយន្ត ដឹកឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ
Sat,15 October 2022 (Time 03:19 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 545នាក់)

ខេត្តព្រះវិហារ : កម្លាំងរដ្ឋបាលព្រៃឈើមួយក្រុម បានរងការប៉ុនប៉ងកាប់នឹងពូថៅដៃពីជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ខណៈកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បង្ក្រាបបានរថយន្តស៊េរីទំនើប ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។ ប្រតិបត្តិការប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងនោះ បានដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។
នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្ត ១គ្រឿង ដែលផ្ទុកឈើពេញប្រៀប ហើយត្រូវចាប់បាននៅពេលនេះ ប្រភេទស៊ីណា ពណ៌ស គ្មានស្លាកលេខ រថយន្តនេះបានដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើនេះ លោកបានតាមប្រមាញ់ជាយូរមកហើយ តែតាមមិនដែលទាន់នោះទេ ទើបតែនៅក្នុងថ្ងៃនេះ បានប្រទះឃើញនៅក្នុងឃុំរួសរាន់ ដែលកំពុងបើកនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចនៅពេលនោះ បានប្រដេញតាមចាប់តាំងពីម៉ោង ៤រសៀល រហូតមកដល់ម៉ោងជាង ៧យប់ ទើបចាប់បាន។
លោក ស៊ុំ ស៊ីវុត្ថា បានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពកំពុងឃាត់ចាប់រថយន្តដឹកឈើ ១គ្រឿងនោះ កម្លាំងរដ្ឋបាលព្រៃឈើ បានប្រទាញប្រទុងគ្នាជាមួយក្រុមឈ្មួញដឹកឈើ ហើយក្រុមដឹកបទល្មើសព្រៃឈើ បានទាញពូថៅដៃរត់មករកកាប់សមត្ថកិច្ច តែដោយសារកម្លាំងរដ្ឋបាលព្រៃឈើមានគ្នាច្រើន ក្រុមនេះបានដកថយ និងរត់គេចខ្លួនចេញពីទីបង្ក្រាបរថយន្តដឹកឈើនោះ។ លោកថា ក្រោយការបង្ក្រាប រថយន្តដែលផ្ទុកទៅដោយឈើពេញប្រៀបនេះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ច្បាប់  ។
ខេត្តព្រះវិហារ : កម្លាំងរដ្ឋបាលព្រៃឈើមួយក្រុម បានរងការប៉ុនប៉ងកាប់នឹងពូថៅដៃពីជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ខណៈកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បង្ក្រាបបានរថយន្តស៊េរីទំនើប ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។ ប្រតិបត្តិការប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងនោះ បានដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។
នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្ត ១គ្រឿង ដែលផ្ទុកឈើពេញប្រៀប ហើយត្រូវចាប់បាននៅពេលនេះ ប្រភេទស៊ីណា ពណ៌ស គ្មានស្លាកលេខ រថយន្តនេះបានដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើនេះ លោកបានតាមប្រមាញ់ជាយូរមកហើយ តែតាមមិនដែលទាន់នោះទេ ទើបតែនៅក្នុងថ្ងៃនេះ បានប្រទះឃើញនៅក្នុងឃុំរួសរាន់ ដែលកំពុងបើកនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចនៅពេលនោះ បានប្រដេញតាមចាប់តាំងពីម៉ោង ៤រសៀល រហូតមកដល់ម៉ោងជាង ៧យប់ ទើបចាប់បាន។
លោក ស៊ុំ ស៊ីវុត្ថា បានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពកំពុងឃាត់ចាប់រថយន្តដឹកឈើ ១គ្រឿងនោះ កម្លាំងរដ្ឋបាលព្រៃឈើ បានប្រទាញប្រទុងគ្នាជាមួយក្រុមឈ្មួញដឹកឈើ ហើយក្រុមដឹកបទល្មើសព្រៃឈើ បានទាញពូថៅដៃរត់មករកកាប់សមត្ថកិច្ច តែដោយសារកម្លាំងរដ្ឋបាលព្រៃឈើមានគ្នាច្រើន ក្រុមនេះបានដកថយ និងរត់គេចខ្លួនចេញពីទីបង្ក្រាបរថយន្តដឹកឈើនោះ។ លោកថា ក្រោយការបង្ក្រាប រថយន្តដែលផ្ទុកទៅដោយឈើពេញប្រៀបនេះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ច្បាប់  ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​អាណត្តិ​ទីពីរ​ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
1037 នាក់
សប្តាហ៍នេះ :
2297 នាក់
ខែនេះ :
8485 នាក់
3 ខែនេះ :
26192 នាក់
សរុប :
687233 នាក់