ប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា បើគ្មានការបើកដៃពីមេគយធំៗនៅក្នុងខេត្តព្រះសីហនុ ទេនោះគឺលោក ណុប សំអាន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផងព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នោះទេ។ ផ្ទុយទៅវិញប្រភពខ្លះបានបង្ហើបឲ្យដឹងថា ដោយសារមានលោក គុណ ញឹម ជាបង្អែកដ៏រឹងមាំទើបលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក អាចរក្សាតំណែងឡើងដុះស្លែ ហើយប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។បើតាមការបង្ហើបពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែប្រតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងពេលដែលជំងឺកូវីដ-១៩ រាលដាលយ៉ាងគំហុកក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលក បានយ៉ាងរលូនដដែល។ ចំណែកមេគយធំៗក្នុងខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តព្រោះមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។ប្រភពពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា ឈ្មួញធំៗដូចជា ឈ្មួញឈ្មោះ វិចិត្រ និងឈ្មួញដទៃទៀតអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុកព្រោះមានការសម្របសម្រួលពីលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក។ ទង្វើរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗហើយលោក ណុប សំអាន តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយ ដើម្បីការពារទង្វើរបស់ខ្លួន។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ។សូមអានភាគ៣ទៀតបន្តktk 168
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា