ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ល្បីលោក ជ្រា ថារាវុធប្រធានស្ថានីយ៍ជញ្ជីងអូរចំណារផ្លូវជាតិលេខ៤ បើកដៃកូនចៅប្រលែងឡាន យកលុយដាក់ខែក្បាលឡាន ផាកពិន័យតឹងធូរដូចរន្ធច្រមុះ បើកដៃអោយមានមន្ត្រីមុខលុយអង្គុយសុំថ្លៃបាយធ្វើមានបាន ដដែល?
Wed,15 December 2021 (Time 02:55 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 859នាក់)

ថ្ងៃចេញផ្សាយៈ October 15, 2021
  ករណីជញ្ជឹងថ្លឹងឡាន ដូចអាយ៉ៃចេះក្រែលដដែលដដែលមួយយប់ទើសព្រឹក!។ ករណីជញ្ជីងលោក  រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹក ជញ្ជូន ធ្លាប់បាន ហែកលីអូមន្ត្រីម្តងហើយតែមន្ត្រីដទៃនៅតែគគ្លើនផ្គើនមុខស្រស់ ដោយធ្លាប់និយាយអំពី មន្ត្រី នៅ ស្ថានីយ ថ្លឹង រថយន្ត ថ្នល់ កែង (ព្រែកឯង)តាមផ្លូវ ជាតិ លេខ១ ថាមិនស្មោះត្រង់រាយការណ៍ភូតកុហក់ក្រសួង។កាលពីខែ០៥/២០២១ក្រោយ ពីក្រសួង សាធារណការ ដឹកជញ្ជូន បាន ដាក់ ជញ្ជីង ថ្លឹង បង្កប់ ក្រោម ដី នៅព្រែកឯង  បានរក ឃើញ ថា មានករណី មិន ប្រក្រតី ធ្ងន់ធ្ងរ ដោយបានរកឃើញរថយន្ត ល្មើស ដឹក លើស ទម្ងន់ ច្រើន ជាង របាយការណ៍ របស់មន្ត្រីស្ថានីយ៍ជញ្ជីងទីនោះដែលរាយការណ៍ថាមួយខែមានរថយន្តដឹកទំនិញផ្ទុកលើសតែ២០០រថយន្តប៉ុណ្ណោះដែលឆ្លងកាត់។ផ្ទុយទៅវិញក្រសួងរកឃើញឡានដឹកជញ្ជូនលើសចំណុះឆ្លងកាត់ជាង១០០ឡាន/ថ្ងៃ តាមតួរលេខនេះឡានឆ្លងកាត់ផ្ទុកលើសមានដល់ទៅជាង៣០០០ឡានក្នុងមួយខែៗ។បែបនេះវាជាកំហុសធ្ងន់ធ្ងរ ដែលក្រសួងមិនអាចទប់ស្កាត់មន្ត្រីខិលខូចបានទៅហើយ ។ក្រោយមកទៀតដោយសារអំពើពុករលួយនៅតែកើតមាន ក្រសួងធ្លាប់បានព្រមានដកមន្ត្រីជញ្ជីងចាស់ដាក់មន្ត្រីថ្មីៗជំនួសវិញទាំងអស់ទៀតផង។ប៉ុន្តែការគ្រប់គ្រងស្ថានីយ៍ជញ្ជឹងបែបនោះហាក់នៅតម្លាភាពគឺដដែលជាដដែលអាយ៉ៃចេះក្រែល ដដែលៗមួយយប់ទើសព្រឹក រដ្ឋមន្រ្តីហាក់មិនអាចយកឈ្នះមន្ត្រីខិលខូចឡើយមែនទេ?។
ថ្ងៃនេះបែកធ្លាយក្លឹនអាសោចិ៍ថ្មីចែស តាមប្រភពគួរអោយជឿបានមួយអោយដឹងថា៖នៅស្ថានីយ៍ជញ្ជីងថ្លឹងឡាន អូរចំណារ តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មន្ត្រីជញ្ជីងទីនោះ កំពុងគគ្លើនក្នុងការគប់គឹតគ្នាជាមួយម្ចាស់រថយន្តដឹកជញ្ជូន តាមរូបភាព ១-ប្រលែងឡានមិនបាច់ចូលថ្លឹងឆៅៗយកលុយញាត់ហោប៉ៅ២-គប់គឹតបង់ដាក់ខែតាមទម្លាប់ចាស់គំរឹលរាប់រយក្បាលឡាន៣-អនុវត្តការផាកពិន័យ(មានការគប់គឹតគ្នា)ធ្វើមិនបានត្រឹមត្រូវតាមគោលការណ៍ក្រសួង ក្នុងនោះមានការបំប៉ោង ឬបង្រួមតូចទំហំុការផាកពិន័យតាមចិត្ត ហាក់មានឯកសិទ្ធិឆន្ទានុសិទ្ធិដូចតុលាការកាត់ក្តី ៤-សុំថ្លៃបាយមិនធម្មតាយកលុយទៅធ្វើមានធ្វើបានសប្បាយហុឺហារហាក់គ្មានក្រមសីលធ៌មជាមន្ត្រីរាជការ។ហេតុការណ៍ទាំងនោះគឺកើតឡើងដដែលជាដដែលដោយ មិនកោតញញើតវិធានការណ៍ថ្មីៗរបស់លោករដ្ឋមន្ត្រីស៊ុន ចាន់ថុល នោះទេ។
គួររម្លឹកថា៖នៅជញ្ជីងព្រែកឯងដ៏សម្គមមួយសោះ បើគឹតតាមជើងលេខមន្ត្រីជញ្ជីង អាចលួចគប់គឹតជាមួយម្ចាស់ឡានដឹក ដោយការប្រលែងយកលុយមិនតិចជាង៣០០០ឡានក្នុងមួយខែៗ។តួរលេខនេះលុយជាតិ អាចរត់ចូលហោប៉ៅមន្ត្រីស្ថានីយ៍ព្រែកឯង មិនតិចជាង១០០០លានរៀលទេ/ខែ! បើគឹតត្រឹមតម្លៃអប្បបរមា៣០មុឺនរៀល/ឡាន១គ្រឿង។នោះគេទាន់មិនគឹតអំពីការផាកពិន័យផ្ទុយគោលការណ៍ ផាកតឹង ផាកធូរ ដូចរន្ធច្រមុះរុកមេដៃក៏ចូលរុកកូនដៃក៏ចូលក្រៅច្បាប់ ធ្វើតាមមាត់ផង។ តាមតួរលេខ ត្រឹមយកលុយញាត់ហោប៉ៅកំរិតអប្បបរមា១២០០០០០៛/ឡាន១គ្រឿង(មួយលានពីរសែនរៀល)ប៉ុណ្ណោះរដ្ឋអាចត្រូវបាត់បង់លុយយ៉ាងតិច៣៦០០លានរៀល/ខែ/ស្ថានីយ៍តូចមួយ(ជិត១លានដុល្លារ)។ចុះទម្រាំស្ថានីយ៏អូចំណារដ៏ធំមហិមាជា(ស្ថានីយ៍កដប)ឡនមូលមីរគគ្រឹក២៤ម៉ោងលើ២៤ម៉ោងតើអាចត្រូវបាត់លុយជាតិមួយខែប៉ុន្មានលានដុល្លារទៅ?
មួយរយៈកន្លងមកសាធារណជនមើលឃើញថា លោករដ្ឋមន្ត្រីក្រសួងសាធារការ ស៊ុនចាន់ថុល យល់មុខកូនចៅពេក មានកំហុសធ្ងនធ្ងរមិនផ្តន្ទាទោស បានត្រឹមតែអំពាវអោយយកចិត្តទុកដាក់ថ្លឹងឡានប៉ុណ្ណោះ ឬពួកមន្ត្រីខិលខូចទាំងឡាយ យកសួយសារ ទៅថ្វាយដែរ?។ឥរិយាបទយល់ញាតិរបស់លោករដ្ឋមន្ត្រីស៊ុន ចានថុលបែបនោះ ជាគំរូអាក្រក់មួយ ពោលគឺហាក់នៅតែបើកដៃអោយជញ្ជីងមួយចំនួនធំ អាចបន្តរកសុីលើខ្នងរដ្ឋនិងប្រជាជន ក្បៀសលុយជាតិមួយខែៗ ច្រើនសម្បើម ដាក់ចូលហោប៉ៅបុគ្គល គេហៅថាពុករលួយដាច់បង្ហៀរដដែល ។
ប្រភពខាងលើដដែលបានបន្តថា៖ លោករដ្ឋមន្ត្រីនៅតែក្រសួងសាធារណការ និង លោកសេង ឈួន ជាមេធំគ្រប់គ្រងខាងជញ្ជីងថ្លឹងឡានទូទាំងប្រទេសគួរតែពិនិត្យលើមន្ត្រីជញ្ជីងគ្រប់កន្លែងរៀងរាល់ខែដែរ ទើបអាចធ្វើមន្ត្រីជញ្ជីងពុករលួយខ្លះកោតក្រែងរអារខ្លះ។
លោកប្រធានជញ្ជីង.អូរចំណារ ជ្រា ថារាវុធកាន់កាប់ស្ថានីយ៍ជញ្ជីងល្បីពុករលួយគគ្លើនមិនអាចសុំបកស្រាយនូវការលើកឡើងរបស់ប្រភពព័ត៌មានទាំងអស់ខាងលើបានទេតាមតេឡេក្រាមនិងទូរសព្ទ័ដៃកាលពីម្សិលមិញ និងលោកសេង ឈួន ព្រមទាំងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនអាចសុំអត្ថាធិប្បាយពន្យល់បានដូចគ្នាឡើយកាលពីម្សិលមិញ៕

(សកម្មភាពឡានដឹកទំនិញមមាញឹកនៅស្ថានីយ៍អូរចំណារ)។

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
436 នាក់
ម្សិលមិញ :
469 នាក់
សប្តាហ៍នេះ :
4830 នាក់
ខែនេះ :
14423 នាក់
3 ខែនេះ :
33113 នាក់
សរុប :
712084 នាក់