បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីទទួលពាក្យ បណ្តឹងរបស់ម្តាយជនរងគ្រោះដែលត្រូវជាប្រពន្ធ ដោយចោទថា បានចាប់រំលោភកូនស្រីបង្កើតខ្លួន ចំនួន២នាក់ បានសម្រេចអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តតាកែវ ។ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ ជួល ភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងឈ្មោះ រឿង ផុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មាន ស្រុកកំណើតនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកជនរងគ្រោះជាកូនស្រី បង្កើតឈ្មោះ រ វ ប ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី២ឈ្មោះ រ ស ក ភេទស្រី អាយុ១៧ឆ្នាំ អ្នកទាំងពីរស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៣ និង២០នាទី រសៀល ខណៈខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវ ស្រាប់តែជនសង្ស័យជាឪពុកបង្កើតបាន ធ្វើសកម្មភាពចាប់ ដៃនាង និងខ្ទប់មាត់ មិនឱ្យស្រែក ថែមទាំងគំរាមបើស្រែកនិងសម្លាប់ចោលទាំងពូជ បន្ទាប់មកក៏ចាប់រំលោភ រហូតបានសម្រេចតែម្តង ។ សាក្សីបានបន្តទៀតថា លុះថ្ងៃបន្ទាប់ពីក៏បានគំរាមចាប់រំលោភប្អូនស្រីបង្កើតបាន សម្រេចម្នាក់ទៀត ។ លុះមកដល់ថ្ងៃកើតហេតុទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ឪពុកចិត្តតិរច្ឆានបានមកគំរាមចាប់រំលោភម្តងទៀតតែមិនបានសម្រេច ទើបនាងសម្រេចចិត្តប្រាប់ដំណើររឿងទៅម្តាយ ក៏បែកធ្លាយរត់ប្តឹងនគរបាលចាប់ខ្លួនតែ ម្តង ។បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ។នេះជារឿងរ៉ាវមួយ ដែលមហាជននៅក្នុងសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា