កំពង់ធំ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសមាគមយុវជន តេជោ សប្បុរស ដឹកនាំដោយ ឯកឧត្តម យ៉ន ទាយាទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី អមដំណើរដោយ លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនក្រុមគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ចំនួន ៣៥គ្រួសារ មកពី ២ឃុំ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ការផ្តល់អំណោយនេះ គឺជាការយកចិត្តទុកដាក់ និងការគិតគូរដល់សុខទុក្ខ ជីវភាពរស់នៅរបស់ក្រុមគ្រួសារកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចការពារជាតិ មាតុភូមិ និងសន្តិភាពរបស់ប្រទេសជាតិ។ក្នុងឱកាសនោះ ក្រុមគ្រួសារកងទ័ពទាំង ៣៥គ្រួសារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរបស់ក្រុមគ្រួសារកងទ័ព ព្រមទាំងបានចាត់ទុកការជួយឧបត្ថម្ភនេះ ជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ពួកគេ។ជាមួយគ្នានេះ ក្រុមគ្រួសារកងទ័ពទាំងអស់ បានគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។សកម្មភាពនេះបានបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងការចែករំលែកក្តីស្រឡាញ់ ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលជួបការខ្វះខាត ជាពិសេសក្រុមគ្រួសារកងទ័ពដែលបានចូលរួមបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។កត្តាទាំងអស់នេះបាន បង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងជួបការខ្វះខាត៕
ព័ត៌មានគួរចាប់អារម្មណ៍
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
វីដែអូ
ចំនួនអ្នកទស្សនា