(កំពង់ធំ)៖បណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើលជំរុញឲ្យក្រុមការងារចុះតាមបណ្ដាភូមិរៀបចំធ្វើផែនការចុះឈរសុខទុក្ខដល់មេក្រុមបក្សនិងមេគ្រួសារបក្ស។បណ្ឌិត ហេង សំណាង ថ្លែងក្នុងកិច្ចប្រជុំណែនាំអំពីការចុះមូលដ្ឋានឃុំទូលគ្រើលថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៦។លោកបន្ថែមថាក្នុងកិច្ចការនេះក្រុមការងារផ្ដោតសំខាន់លើក្រុមបក្សផ្ទៀងផ្ទាត់សមាជិកឲ្យបានច្បាស់លាស់និងស្ដាប់បញ្ហាប្រឈម ពិសេសត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវរួសរាន់ធ្វើជូនពួកគាត់ឲ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។លោកបានបញ្ជាក់បន្ថែមថាបញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត។គឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត។បណ្ឌិត ហេង សំណាង សូមកោតសរសើរនិងជូនពរដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារដើម្បីទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលជូនគណបក្សឲ្យមានទទួលបានជោគជ័យសម្រាប់បោះឆ្នោតនៅពេលខាងមុខ៕សុខ សានVIP Director
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា