(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីផ្តល់ក្តីស្រលាញ់ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លោកជំទាវ ឃួន ឃុនឌី ថ្លែងដូចនេះក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ជាមួយក្រុមការងារគណបក្សឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។លោកជំទាវបន្ថែមថាការបំរើសេវាកម្មល្អនិងដោយភាពស្មោះត្រង់ កាយវិការប្រកបដោយគុណធម៌គឺជាសកម្មភាពអទិភាពចម្បងដែលទាក់ទាញប្រជាប្រិយភាពនិងចាក់ឬសយ៉ាងជ្រៅដល់បញ្ហាសតិអារម្មណ៍ ស្មារតី និងការគាំទ្រដោយផ្ទាល់ដើម្បីឆ្លើយតបទៅថ្នាក់ដឹកនាំដែលបានជួយដល់ឃុំរបស់យើង ក្រុមការងារទាំងអស់ត្រូវតែប្តេជ្ញាចិត្តលះបង់គ្រប់បែបយ៉ាងជូនដល់បងប្អូនក្នុងមូលដ្ឋាន ការផ្តល់ទំនុកចិត្តដល់ពួកគាត់តាមរយៈការចុះជួបផ្ទាល់ ពិសេសយុវជនដល់អាយុបោះឆ្នោត ព្រមទាំងពង្រឹងសតិអារម្មណ៍ បង្កើនភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ជាមួយគាត់។ លើសពីនេះទៀត យើងត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវរួសរាន់ធ្វើជូនពួកគាត់ឲ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់បន្ថែមថាបញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត៕សុខសានVIP Diretor
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា