ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកអភិបាលខេត្តកំពង់ធំបើ «ទិវាកីឡាអាស៊ាន - ASEAN Sports Day» ឆ្នាំ២០២៦ក្រោមប្រធានបទ «កីឡាបរិយាបន្ន ដើម្បីសុខដុមរមនាក្នុងសង្គម»!
Sat,01 August 2026 (Time 10:34 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 55នាក់)

ក្រុងស្ទឹងសែន, ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ «ទិវាកីឡាអាស៊ាន (ASEAN Sports Day)» ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាបរិយាបន្ន ដើម្បីសុខដុមរមនាក្នុងសង្គម» បានរៀបចំព្រឹត្តិការណ៍កីឡាយ៉ាងអធិកអធម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងកីឡាករ-កីឡាការិនីជាច្រើនរូប ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយសាមគ្គីភាព។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការចូលរួមលេងកីឡារបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់អាយុ ភេទ ស្ថានភាពរាងកាយ ឬសង្គម ព្រមទាំងជំរុញការយល់ដឹងអំពីសារៈសំខាន់នៃកីឡា ក្នុងការកសាងសុខភាពល្អ ការរស់នៅប្រកបដោយវិន័យ សាមគ្គីភាព និងការរួបរួមក្នុងសហគមន៍។
ក្នុងឱកាសនេះ អ្នកចូលរួមទាំងអស់បានបង្ហាញពីស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការរួបរួមជាធ្លុងមួយ ស្របតាមស្មារតីរបស់អាស៊ាន ដែលផ្តោតលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
ទិវាកីឡាអាស៊ាន មិនត្រឹមតែជាវេទិកាសម្រាប់ការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការពង្រឹងចំណងមិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើតសាមគ្គីភាពរវាងប្រជាជនក្នុងតំបន់អាស៊ាន ឱ្យកាន់តែរឹងមាំ។
ការប្រារព្ធទិវានេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តក្នុងការលើកស្ទួយវិស័យកីឡា និងជំរុញការចូលរួមរបស់មនុស្សគ្រប់រូប ស្របតាមប្រធានបទ «កីឡាបរិយាបន្ន ដើម្បីសុខដុមរមនាក្នុងសង្គម» ដែលជាសារលើកទឹកចិត្តឱ្យកីឡាក្លាយជាស្ពានភ្ជាប់មនុស្សគ្រប់រូប ឆ្ពោះទៅរកសង្គមមួយដែលមានសុខដុមរមនា សមភាព និងការអភិវឌ្ឍ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
2383 នាក់
ខែនេះ :
11417 នាក់
3 ខែនេះ :
35129 នាក់
សរុប :
844194 នាក់