កំពង់ចាម៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ព្រមទាំងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ថា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសសប្បាយរីករាយ និងអធិកអធម ដោយអគារទីស្នាក់ការថ្មីនឹងក្លាយជាទីកន្លែងសម្រាប់បំពេញការងារ សម្របសម្រួលសកម្មភាព និងពង្រឹងការទំនាក់ទំនងជាមួយសមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ថា បានអបអរសាទរចំពោះការសម្ពោធអគារថ្មី និងស្វាគមន៍សមាជិកថ្មីទាំង ៦៤៨នាក់ ដែលបានចូលរួមជាមួយគណបក្ស។ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការរួមសាមគ្គី ការបម្រើប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះ សមាជិកថ្មីទាំងអស់បានប្តេជ្ញាចិត្តគោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងចូលរួមបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម។ពិធីសម្ពោធ និងពិធីបញ្ចូលសមាជិកបក្សថ្មីនេះ បានបញ្ចប់ទៅដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយភាពអធិកអធម និងសាមគ្គីភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា