នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ មានការរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ។ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស បូកសរុបលទ្ធផលការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីគណបក្សទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងបន្តផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស និងរាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យមន្ត្រីគណបក្សគ្រប់ថ្នាក់ បន្តពង្រឹងការអនុវត្តការងាររៀបចំអង្គការ វិន័យ និងសីលធម៌របស់គណបក្ស ព្រមទាំងត្រៀមខ្លួនអនុវត្តការងារតាមផែនការដែលបានដាក់ចេញ ប្រកបដោយស្មារតីម្ចាស់ការ និងប្រសិទ្ធភាពខ្ពស់។ បរិយាកាសនៃពិធីសំណេះសំណាល បានប្រព្រឹត្តទៅយ៉ាងស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីសាមគ្គីភាព។ មន្ត្រីគណបក្សគ្រប់ថ្នាក់បានបង្ហាញការប្តេជ្ញាចិត្តបន្តរួមសហការគ្នា អនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍនៅស្រុកតាំងគោក ក៏ដូចជាខេត្តកំពង់ធំ ឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា