លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ច្រើនប្រភេទចូលមកកម្ពុជាដោយសេរី នឹងរលូនប្រហែលសមត្ថកិច្ចលោក លី គឹមសាន ជាប្រធានការិល័យគយច្រកទ្វារសេីមមាត់.!
តាកែវ÷ បេីតាមមាត់ចាបមាត់ព្រាបច្រៀងថា នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទំនិញឆ្លងដែនគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ខណៈលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងមន្ត្រីគយ ព្រមទាំង សមត្ថកិច្ចនៅ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រក្សាភាពស្ងៀមស្ងាត់ សង្ស័យកំពុងជូតមាត់? ok kk ទេីបហូបបាយរួច.!
តាមប្រភពថាច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងខាងនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងច្រើនចូលមកកម្ពុជា ដោយសារបុគ្គលមានអំណាចជាមន្ត្រីនគរបាលច្រកទ្វារព្រំដែនគប់គិតជាមួយមន្ត្រីគយច្រកទ្វារ ធ្វើជាអ្នកកាងទំនិញខុសច្បាប់ផង ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនផង និងមានឃ្លាំងផ្ទេរទំនិញខុសច្បាប់ជាច្រើនកន្លែងផងដែរ។
ជាកស្តែងក្រោយសារព័ត៌មានក្នុងស្រុកជាច្រើន បានបកអាក្រាតករណីទំនិញគេចពន្ធនៅច្រកទ្វារព្រំដែនភ្នំដិនជាបន្តបន្ទាប់ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញហាមឃាត់នាំចូលកម្ពុជាជាច្រើនប្រភេទ ត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់មន្ត្រីគយ នៃអគ្គនាយកដ្ឋានបង្ការ និងបង្រ្កាបអំពើគេចពន្ធ ។
ប៉ុន្មានថ្ងៃនេះកំពុងផ្ទុះរឿងអាស្រូវកក្រើកច្រកទ្វារភ្នំដិនទៀតហើយ។ ក្រោមវិធានការមុតស្រួចរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមមន្ត្រីគយនៃនាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធ កំពុងបំពេញបេសសកម្មយ៉ាងក្តៅគគុក ចុះពិនិត្យអនុលោមទំនិញនៅតាមឃ្លាំងស្តុកទំនិញនានានៅច្រកភ្នំដិន និងឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្នុងនោះរថយន្តដឹកទំនិញ២គ្រឿងជារបស់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអំណាចម្នាក់។ ទំនិញទាំងនោះត្រូវបានមន្ត្រីគយ បំពេញនីតិវិធីពន្ធគយតាមច្បាប់ ដើម្បីប្រមូលចំណូលពន្ធចូលរដ្ឋ។
បើតាមប្រភពរាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗយ៉ាងតិចចំនួន៥កន្លែង ដែលម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។
លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោក លី គឹមសាន ជាប្រធានការិល័យគយ ហាក់ដូចមិនខ្វាយខ្វល់អនុវត្តន៍ច្បាប់ប្រមូលពន្ធគយឲ្យបានត្រឹមត្រូវឡើយ ?ដោយឡែកនៅច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់ផងដែរ។
បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ ត្រូវបានគេទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ ហើយលើកដាក់រថយន្តសាំយ៉ុងកែច្នៃ ឬរថយន្តកូរ៉េ ធំៗ ដឹកបន្តមកចែកចាយនៅក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣។ ប្រភពដដែលឲ្យដឹងទៀតថា បើតាមអត្រាពន្ធគយទំនិញក្នុង១រថយន្តធំត្រូវបង់ចូលរដ្ឋមិនក្រោម២៥លានរៀលទេ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ គឺគេចំណាយលើមន្ត្រីនគរបាលច្រកទ្វារអស់៥លានរៀល ឯខាងមន្ត្រីគយ គឺបង់តិចច្រើនតាមប្រភេទទំនិញ។ បុគ្គលជើងខ្លាំងខាងចេញមុខរត់ការទំនិញគេចពន្ទ គឺលោកអនុប្រធានការិយាល័យនគរបាលច្រកទ្វារព្រំដែនដ៏មានអំណាចម្នាក់ជាអ្នកចាត់ចែងគ្រប់យ៉ាង។ បើតាមការប៉ាន់ស្មានគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំដិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង។
ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីគយដើមខ្សែមានតួនាទីសំខាន់ត្រូវអនុវត្តច្បាប់ពន្ធគយឲ្យបានត្រឹមត្រូវ។ ប៉ុន្តែបើពិនិត្យមើលមន្ត្រីគយច្រកទ្វារព្រំដែនភ្នំដិន ដែលមានលោក លី គឹមសាន ជាប្រធានការិល័យគយ និង លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ហាក់ដូចមិនខ្វាយខ្វល់អនុវត្តន៍ច្បាប់ប្រមូលពន្ធគយឲ្យបានត្រឹមត្រូវឡើយ ហើយបែរជាលង់លក់នឹងអំណាចទឹកប្រាក់របស់មេឈ្មួញដ៏មានអំណាចដុះស្លែ ដែលជាមន្ត្រីនគរបាលច្រកទ្វារព្រំដែនភ្នំដិនទៅវិញ។
ករណីឃាត់រថយន្តដឹកទំនិញ និងចុះពិនិត្យអនុលោមទំនិញរបស់ក្រុមមន្ត្រីគយនៃ នាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធនៅច្រកទ្វារព្រំដែនភ្នំដិន ដែលបានរកឃើញទំនិញគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់បែបនេះ វាសមល្មមសម្រាប់ឯកឧត្តមបណ្ឌិត គុណ ញឹម ធ្វើកាវាស់វែងសមត្ថភាពការងាររបស់លោក លី គឹមសាន ប្រធានការិយាល័យគយច្រកទ្វារភ្នំដិន និងលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវហើយ ព្រោះ ថាបច្ចុប្បន្ន មន្ត្រីគយច្រើនណាស់មានសមត្ថភាពគ្រប់គ្រាន់ និងមានសមាណចិត្តក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិ..!៕