ថ្ងៃអង្គារ៍ ទី២១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ប៉ាក សុខារ៉ាវុតក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ
Thu,16 July 2026 (Time 09:18 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 68នាក់)

(កំពង់ធំ)៖ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ជា វ៉ាន់ចាន់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងសិក្ខាកាមទាំងអស់ ព្រមទាំងបានលើកឡើងថា សិក្ខាសាលានេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រដល់ដំណើរការវិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ ធនធាន និងការកសាងសមត្ថភាពពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ ការបង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីមូលដ្ឋាន នឹងធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលបានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបញ្ហាបរិស្ថានក្នុងមូលដ្ឋានបានទាន់ពេលវេលា។

ក្នុងឱកាសនោះឯកឧត្តម ប៉ាក សុខារ៉ាវុត បានថ្លៃសន្ធឹកអត្ថាបើក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដោយចាត់ទុកថា វាជាមូលដ្ឋានសម្រាប់ពង្រឹងការយល់ដឹង កសាងសមត្ថភាព និងលើកកម្ពស់ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តថា ការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន មិនអាចផ្តោតតែលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ ការអភិរក្សបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
បន្ទាប់ពីពិធីបើក សិក្ខាសាលាបានបន្តជាមួយបទបង្ហាញពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន។

លោក អ៊ុង សឿន ប្រធានការិយាល័យអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន បានធ្វើបទបង្ហាញអំពី គោលបំណងនៃការរៀបចំផែនការជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤–២០២៨ ដោយបានពន្យល់ថា ផែនការនេះជាក្របខណ្ឌដឹកនាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់ប្រទេស ដោយផ្តោតលើការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។

វាគ្មិនក៏បានលើកឡើងអំពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (Strategic Environmental Assessment - SEA) ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់បញ្ចូលកត្តាបរិស្ថាន និងសង្គមទៅក្នុងការរៀបចំគោលនយោបាយ ផែនការ និងកម្មវិធីអភិវឌ្ឍន៍តាំងពីដំណាក់កាលដំបូង។ SEA ជួយកំណត់ហានិភ័យបរិស្ថានជាមុន ពង្រឹងការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងធានាថាការអភិវឌ្ឍមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច ការអភិរក្សធនធានធម្មជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក លៀង សុផល អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានធ្វើបទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤–២០៣៣ ដោយបង្ហាញពីចក្ខុវិស័យ បេសកកម្ម និងគោលដៅសំខាន់ៗ ក្នុងការកសាងកម្ពុជាឱ្យក្លាយជាប្រទេសមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍសេដ្ឋកិច្ចបៃតង និងបញ្ចេញកាបូនទាប។ វាគ្មិនបានសង្កត់ធ្ងន់ថា ការសម្រេចបានគោលដៅទាំងនេះ ត្រូវការកិច្ចសហការពីគ្រប់ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានតួនាទីផ្ទាល់ក្នុងការអនុវត្តវិធានការបន្សាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន។

តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដែលនឹងជួយពង្រឹងសមត្ថភាពក្នុងការអនុវត្តការងារបរិស្ថាននៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងរួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ច្រើនប្រភេទចូលមកកម្ពុជាដោយសេរី នឹងរលូនប្រហែលសមត្ថកិច្ចលោក លី គឹមសាន ជាប្រធានការិល័យគយច្រកទ្វារសេីមមាត់.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2296 នាក់
ខែនេះ :
11993 នាក់
3 ខែនេះ :
36877 នាក់
សរុប :
835073 នាក់