កំពង់ធំ ÷ ថ្មីៗនេះ ជុំវិញករណី បុគ្គល ឈ្មោះ ស៊ាង លូ បានចាក់ដីរំលោភយកដីចំណីបឹង ឬ ប្រឡាយសាធារណៈ តាមតែអំពើចិត្ត នៅចំណុច ភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ មហាជនដាក់ការសង្ស័យថា ហេតុអ្វីរដ្ឋបាលស្រុកសណ្តាន់ បានត្រឹមតែចេញសេចក្តីបំភ្លឺមួយច្បាប់ តែមិនមានការអនុវត្តច្បាប់ ហើយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បែរជាស្ងាត់ដូចចោរលូចសេះទៅវិញ ។ ប្រភពជាច្រើនបានអោយដឹងថា ÷ ទំតាំងដីដែលបុគ្គល ឈ្មោះ ស៊ាង លូ បានកំពុងចាក់រំលោភបំពានយកធ្វើជាកម្មសិទ្ធនោះ គ្មាន ប្លង់ បង្កាន់ដៃ ឬ វិញ្ញាបនប័ត្រសំគាល់ជាម្ចាស់អចលនវត្ថុនោះទេ ។ ដោយឡែបុគ្គល់ឈ្មោះ ស៊ាង លូ បានបន្តសកម្មភាពចាក់ដី រំលោភយកដីចំណីបឹង ឬ ប្រឡាយ សាធារណៈខាងលើយ៉ាងរំភើយ និងមិនញញើតនិងច្បាប់ និងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសណ្តាន់បន្តិចទាល់តែសោះ។សុំបញ្ជាក់ថា ការចាក់ដីរំលោភយកខាងលើនេះ តាំងពីកំឡុងដើមខែមិថុនា ឆ្នាំ២០២៦ មករហូតមកដល់ថ្ងៃទី ២១ ទើបពលរដ្ឋបានរាយការណ៍ មកក្រុមអ្នកសារព័ត៌មាន។ ក្រោយទទូលបានព័ត៌មាននេះ អ្នកសារព័ត៌មានយើងខ្ញុំ ក៏បានចុះទៅដល់ទីតាំងដែលកំពុងធ្វើសកម្មភាព ក៏ឃើញមានគ្រឿងចក្រប្រភេទអាប៊ូល ១គ្រឿង និង ឡានដឹកដីជាច្រើនគ្រឿង កំពុងដឹកដីចាក់ និង ឈូសឆាយទីតាំងខាងលើតែម្តង ។ ស្របពេលនោះដែរ ក៏ឃើញវត្តមានរបស់លោក សូ សុវណ្ណ មេឃុំទំរីង ក៏បានចុះទៅហាមឃាត់ គ្រឿងចក្រទាំងនោះមិនអោយចាក់លើចំណុចដីដែលគ្មានប្លង់ ដីចំណីបឹង ឬ ប្រឡាយសាធារណៈ ។ ក្នុងនោះក៏ឃើញបុគ្គលម្នាក់ ពាក់មួកក្រណាត់ពណ៍ខ្មៅ រុំមុខជិត ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ាង លូ រូមទាំងបក្សពួក ចំនួន ៣ ទៅ ៤ នាក់ទៀត បានចេញមកថតលោកមេឃុំ ដែលកំពុងហាមឃាត់ ព្រមទាំង ថតអ្នកសារព័ត៌មាន ដែលកំពុងចុះយកព័ត៍ និងប្រមូលព័ត៌មានតាមវិជ្ជាជីវៈ តែទោះជាយ៉ាងណា គ្រឿងចក្រទាំងអស់នោះ ពុំបានផ្អាក់សកម្មភាពឡើយ ។ ចំពោះករណីខាងនេះ រដ្ឋបាលស្រុកសណ្តាន់ បានចេញសេចក្តីបំភ្លឺមួយច្បាប់ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ដែលមានខ្លឹមសារថា ÷១.ករណីពលរដ្ឋចាក់ដីលើចំណីអូរ រដ្ឋបាលស្រុក និង អនុវត្តតាមផ្លូវច្បាប់។ ទីតាំងដែលបានកំពុងចាក់ដី និងជុំវិញទីតាំងចាក់ដីស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនទាន់មានវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនៅឡើយទេ ។ ២. ករណីទឹកហូរកាត់ផ្លូវបណ្តាលអោយប្រជាពលរដ្ឋពិបាក់ធ្ចើដំណើរ មូលហេតុមកពីស្ទះលូ ចំនួន២ទីតាំង (ទំហំលូតូច និងមានសម្រាមកកស្ទះច្រើន) តែត្រូវបានអជ្ញាធរឃុំ និង បងប្អូនប្រជាពលរដ្ឋសហការគ្នាស្តារួចរាល់ហើយ ។ ៣.រដ្ឋបាលឃុំឃុំទំរីង មានគម្រោងជួសជុលលូ ទាំង២ទីតាំងនេះរូចហើយ ដោយពង្រីកទំហំលូអោយធំជាងមុនផងដែរ ។ ក្រោយឃើញសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសណ្តាន់ ពលរដ្ឋមានការ សារទរជាខ្លាំង តែពលរដ្ធមួយចំនួនទៀត ក៏មានការខកចិត្តទៅវិញដែរ ដោយបុគ្គលឈ្មោះ ស៊ាង លូ មិនបានផ្អាក់សកម្មភាពចាក់ឈូសឆាយ លើដីចំណីបឹង ឬ ប្រឡាយសាធារណៈនោះទេ ! គឺនៅតែបន្តសកម្មភាពជាបន្តបន្ទាប់ ។ កត្តាទាំងនេះ ធ្វើអោយមហាជនដាក់ការសង្ស័យថា÷ កន្ទេលធំបន្លំដេក ឬបុគ្គលឈ្មោះ ស៊ាង លូ មានខ្សែ ឬខ្នងធំ នៅក្រោយខ្នងហើយ ?ទើបមិនរអា ញញើតនិងច្បាប់បន្តិចទាល់តែសោះ។ បើតាមការជជែក ពិគ្រោះយោបល់ដេញដោលគ្នា តាមតុកាហ្វេ បានលើកឡើងស្រដៀងៗគ្នាថា ÷ ករណីដែលបុគ្គល ស៊ាង លូ ហ៊ានធ្វើតាមតែអំពើចិត្តដូច្នេះ គឺប្រហែលមកពី លោក ស៉ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ អសមត្ថភាព ឬគ្រាប់ចេញសេចក្តីបំភ្លឺដើម្បីបន្លំភ្នែកមហាជន និងការបង្វែរស្ថានការ ជាលេស ដើម្បីទុកឱកាសសម្រាប់បុគ្គល ស៊ាង លូ បន្តសកម្មភាពតែប៉ុណ្ណោះ ។ គូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលជាជនរងគ្រោះ បានទទូចស្នើសុំ ដល់មន្រ្តីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាចាត់មន្រ្តីជំនាញ ដើម្បីចុះអនុវត្តច្បាប់អោយបានតឹងរឹងអោយមាន តម្លាភាព អោយបានឆាប់រហ័ស និងជួយផ្តល់យុត្តិធម៌ ចំពោះករណីខាងលើនេះផង។ បើយោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១នៃព្រះរាជាណាចក្រកម្ពុជា (ជាពិសេសមាត្រា ១៥) រាល់ដីធ្លីដែលជាទ្រព្យសម្បត្តិសាធារណៈការចាក់ដីលប់ដោយគ្មានការអនុញ្ញាត ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ (ការរំលោភបំពានលើដីរដ្ឋ) ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល (តម្រូវឱ្យកាយដីចេញវិញ និងស្តារដូចដើម) ឬទោសទណ្ឌតាមច្បាប់ស្តីពីភូមិបាល និងច្បាប់បរិស្ថាន។ អង្គភាពយើងខ្ញុំ និងបន្តផ្សព្វផ្សាយជូនដល់មហាជន ក៏ដូចជាអ្នកតាមដានបណ្តាញសង្គមមួយចំនួនបន្តទៀត ក្នុងករណីនេះមានការវិវត្តន៍ ឬប្រែប្រូលយ៉ាងណានោះ អង្គភាពរបស់យើងខ្ញុំ រង់ចាំទទូលការបកស្រាយ និងបំភ្លឺ ពីគ្រប់សាមីអង្គដែលពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
វីដែអូ
ចំនួនអ្នកទស្សនា