ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ទុយ សុធារិទិ្ធ៖លើកឡើងថា សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះនិងគោរពទៅតាមគោលការណ៍របស់បក្ស
Sat,20 June 2026 (Time 06:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 313នាក់)

(កំពង់ធំ)៖លោក ទុយ សុធារិទិ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ថ្លែងថា÷ សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះ និងគោរពទៅតាមគោលការណ៍របស់បក្ស។

លោក ទុយ សុធារិទិ្ធ ថ្លែងក្នុងពិធីប្រកាសក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ដោយមានអ្នកចូលរួមជាង១០០នាក់។

លោកបន្តថា÷ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាក គណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពិសេសក្រុមការងារគ្រប់ជាន់ថ្នាក់បន្តចុះមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាក និងអាចបានដឹងអំពីសុខទុក្ខបងប្អូន ថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា។

លោកបានការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្ស បន្ថែម ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។

លោកបានជំរុញឲ្យក្រុមការងារទាំងអស់ត្រូវពិនិត្យទៅលើសមាជិក ថាតើអត្តសញ្ញាណប័ណ្ណមានហើយឬនៅ ឬក៏ហួសសុពលភាពនិងជំរុញឲ្យមានការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
1803 នាក់
ខែនេះ :
12931 នាក់
3 ខែនេះ :
39980 នាក់
សរុប :
876523 នាក់