ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ
Sun,14 June 2026 (Time 06:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 204នាក់)

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រកបញ្ហាប្រឈមរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ
ឯកឧត្តម ទិត សុធា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំ ទាំង ៩ ក្នុងស្រុកកំពង់ស្វាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋានក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានពិសេសរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសបានលះបង់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឲ្យបានលឿន។ 

លោកជំទាវបន្តថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពិសេសក្រុមការងារគ្រប់ជាន់ថ្នាក់បន្តចុះមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាកអាចបានដឹងអំពីសុខទុក្ខបងប្អូនថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា។

លោកជំទាវបានការណែនាំដល់ក្រុមការងារនិងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។

លោកជំទាវស្នើសុំបន្តខិតខំប្រឹងប្រែងបញ្ចូលសមាជិកថ្មីៗតាមឃុំទាំងអស់ក្នុងស្រុកបន្ថែមទៀតឱ្យបានច្រើន ឱ្យបងប្អូនជឿជាក់ និងទុកចិត្តលើគណបក្សចូលរួមបន្តចុះផ្សព្វផ្សាយរួមគ្នាអនុវត្តលើកយកយុទ្ធស្រាស្តគោលដៅចម្បងចូលរួម ពង្រឹងសមត្ថភាពបន្ថែមជាអាទិភាព ខិតខំប្រឹងប្រែងបន្តយន្តការរបស់គណបក្សឱ្យបានផុលផុស ដើម្បីបង្កើតនៅសមាសភាពសមាជិកថ្មីៗឱ្យបានកើនទ្បើងតាមលទ្ធិភាពដែលអាចធ្វើទៅបាន។

លោកជំទាវ ឃួន ឃុនឌី បានណែនាំឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និង
សណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
1802 នាក់
ខែនេះ :
12930 នាក់
3 ខែនេះ :
39979 នាក់
សរុប :
876522 នាក់