ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង
Thu,11 June 2026 (Time 04:02 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 100នាក់)

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ «កាស៊ីណូ ឡឺ ហ្នឹង» ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង របស់ក្រុមហ៊ុន រេឌាន ភើល អ៊ិនវេសមេន លីមីធីត តាមរយៈសេចក្តីសម្រេចលេខ០៤៥ គ.ល.ក.សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦, ដោយមានការសម្របសម្រួលនីតិវិធីដោយ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, ក្រុមការងារទី១ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) បាន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក., អគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្វាយរៀង, និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើទីតាំង កាស៊ីណូ ឡឺ ហ្នឹង (ROXY HOTEL & CASINO) ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងអំឡុងពេល ប្រតិបត្តិការនេះ, ក្រុមការងារចម្រុះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ២៥ នាក់ និងបានដកហូតវត្ថុតាង មួយចំនួន ដូចជា ទូរស័ព្ទដៃចម្រុះ, Tablets, កុំព្យូទ័រយួរដៃ, រថយន្ត និងឧបករណ៍ស្តុកទិន្នន័យកាមេរ៉ា សុវត្ថិភាព (DVR) ជាដើម។ លទ្ធផល នៃការពិនិត្យលើឧបករណ៍អេឡិចត្រូនិកប្រមូលបាននេះ បង្ហាញថាកាស៊ីណូនេះ ពិតជា មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាកដមែន។
ចំណាត់ការរបស់ គ.ល.ក. នៅក្នុងការដកហូតអាជ្ញាបណ្ណ កាស៊ីណូ ឡី ហ្នឹង របស់ ក្រុមហ៊ុន រេឌាន ភើល អ៊ិនវេសមេន លីមីធីត ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផល នៃប្រតិបត្តិការខាងលើ និងយោងតាមច្បាប់ស្តីពីការគ្រប់-គ្រងល្បែងពាណិជ្ជកម្ម។ បន្ថែមពីនេះ, គ.ល.ក. បានរៀបចំលិខិតជូនទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ស្នើសុំ ព័ត៌មានគណនីធនាគាររបស់ម្ចាស់របស់ក្រុមហ៊ុន និងជាអ្នកឈរឈ្មោះអាជ្ញាបណ្ណកាស៊ីណូ ដើម្បីផ្តល់ជូនស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង បន្តនីតិវិធីស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។
ជាថ្មីម្តងទៀត, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមក្រើនរំលឹកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជីវកម្ម ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើល្មើសច្បាប់ផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
134 នាក់
សប្តាហ៍នេះ :
2764 នាក់
ខែនេះ :
10458 នាក់
3 ខែនេះ :
36864 នាក់
សរុប :
847551 នាក់