ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អុញនោះ! កុំឈើច្រត់បាក់ ដួលទៅលើពំនូកកន្ទក់
Thu,11 June 2026 (Time 11:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 198នាក់)

ខេត្តរតនគិរី លោក តែម វាសនា អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនៈគិរី បានលើកឡើងចំៗថា÷លោកត្រូវបានរងការចោទប្រកាន់ពីសំណាក់ឈ្មោះ អឿន ស៊ី ណាត ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលបានចោទប្រកាន់លោកពីបទ: (ធ្វើឲ្យខូចខាតដោយចេតនា.បទលួច.និងកាន់កាប់អចលនៈវត្ថុដោយខុសច្បាប់) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ។
លោកបន្តឲ្យដឹងថា÷ ដំបូងឡើយឈ្មោះ អឿ ស៊ីណាត បានមកសុំទិញដីរបស់គាត់ ខណៈដែលគាត់កំពុងតែកាប់ដើមចន្ទីលក់ជាប្រភេទអុសម៉ែត្រគីប ហើយក្នុងនោះដែរ ដីសរុបរួមមាន ៦ហិតាជាង តែលោកបានលក់ឲ្យទៅឈ្មោះ អឿ សុីណាត តែ២ហិតាតែប៉ុណ្ណោះ ដោយដីនោះស្ថិតនៅចំកណ្ដាល ហើយដីដែលនៅសល់ខាងៗ គឺជាដីរបស់លោក តែម វាសនាទាំងអស់។
លោកលើកឡើងបន្តថា÷ ចំពោះការប្ដឹងនេះ គឺជាការមិនត្រឹមត្រូវនោះទេ ព្រោះដីនោះកាលដែលលោកលក់ឲ្យទៅឈ្មោះ អឿ ស៊ីណាត នោះគឺគ្មានដើមចន្ទីទេ។មិនតែប៉ុណ្ណោះសោត លោក តែម វាសនា បានចោទសួរជាចម្ងល់ទៅវិញថា÷ តើមានភស្តុតាងអ្វី? ទើបមកចោទប្រកាន់លោកថា÷បានបំភ្លេចបំផ្លាញដំណាំដាំដុះ និងអាស្រ័យផលលើដីនោះទៅវិញ?។
លោកបញ្ជាក់បន្ថែមថា÷ កន្លងមកចាប់តាំងពីលោកលក់ដីឲ្យទៅឈ្មោះ អឿ ស៊ីណាត មកឃើញតែឈ្មោះ អឿ ស៊ីណាត បង្កការអុកឡុក ធ្វើបាបមកលើរូបគាត់ជាហូរហែ មិនតែប៉ុណ្ណោះថែមទាំងឲ្យបងប្រុសបង្កើតរបស់ឈ្មោះ អឿ ស៊ីណាត និងបក្សពួកទៅកាប់បំផ្លាញកៅស៊ូរបស់គាត់ថែមទៀតផង។មិនតែប៉ុណ្ណោះ បែរជាឈ្មោះ អឿ ស៊ីណាត និងបងប្រុសបង្កើត រួមនឹងបក្សពួកមានអំណាច មានសិទ្ធិដើរហើរយ៉ាងរំភើយទៅវិញ ហើយរូបលោកដែលជាជនរងគ្រោះ មានភាពឈឺចាប់បំផុត បែរជាត្រូវបានឈ្មោះ អឿ ស៊ីណាត ប្ដឹងលើរូបគាត់ទៀត។
កន្លងមកលោក តែម វាសនា ក៏បានស្នើឲ្យអាជ្ញាធរ មន្ត្រី មានសមត្ថកិច្ច មានវិធានការទៅតាមផ្លូវច្បាប់ រហូតឈានដល់ការឃាត់ខ្លួនបងប្រុសបង្កើត របស់ឈ្មោះ អឿ ស៊ីណាត ម្ដងរួចមកហើយ ដែលត្រូវបានមហាជនស្គាល់ឈ្មោះថា÷ ឈ្មោះ អឿ ស៊ីថេង ដែលជាអ្នកដឹកនាំបក្សពួកឲ្យទៅកាត់បំផ្លាញកៅស៊ូរបស់លោក ប៉ុន្តែខណ: ពេលហៅឈ្មោះ អឿ ស៊ីថេង មកដោះស្រាយនៅផ្នែកអធិការស្រុកអូរជុំ បែរជាមិនព្រមដោះស្រាយគ្នាដោយសន្តិវិធីទេ រហូតបញ្ជូនបន្តទៅកាន់តុលាការខេត្តរតនគិរីតែម្ដង តែផ្ទុយមកវិញអ្នកដែលបំភ្លេចបំផ្លាញដំណាំកៅស៊ូរបស់ លោកតែម វាសនា លទ្ធផលបានរួចខ្លួនរហូតមកដល់ពេលនេះ និងដោយគ្មានដំណោះស្រាយឲ្យលោកអោយសមស្របទៅតាមនិតិវិធីទាល់តែសោះ។
ទោះបីជាយ៉ាងណាក្តី លោក តែម វាសនា ទទូចស្នើសុំ ដល់អាជ្ញាធរ មន្ត្រីជំនាញមានសមត្ថកិច្ច និងមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ មេត្តាជួយរកដំណោះស្រាយ និងភាពអយុត្តិធម៌សម្រាប់លោក ដែលជាម្ចាស់ដីបែរក្លាយជាជនរងគ្រោះទៅវិញផងដែរ។
សុំបញ្ជាក់ដែរថា÷ ដូចបងប្អូនបានដឹង តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរួចមកហើយការចោទប្រកាន់នរណាម្នាក់ ដោយគ្មានភស្តុតាងច្បាស់លាស់ គឺជាទង្វើមួយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិបុគ្គល។ ដូចបច្ចុប្បន្នយើងនេះ វាតែងតែកើតឡើងនៅក្នុងសង្គម ជាពិសេសនៅលើបណ្ដាញសង្គម ការបញ្ចេញមតិ និងការរិះគន់មានភាពរហ័សទាន់ចិត្តយ៉ាងខ្លាំង។
តែទោះបីជាយ៉ាងណាក៏ដោយ និន្នាការ នៃការចោទប្រកាន់ ឬទម្លាក់កំហុសទៅលើបុគ្គលណាម្នាក់ ដោយគ្រាន់តែការសង្ស័យ គ្មានភស្តុតាង ឬគ្មានប្រភពច្បាស់លាស់ កំពុងក្លាយជាបញ្ហាប្រឈម គួរឲ្យព្រួយបារម្ភខ្លាំងបំផុត។
សុំបញ្ជាក់ផងដែរថា÷ អង្គភាពរបស់យើងខ្ញុំនឹងរង់ចាំការស្រាយបំភ្លឺ គ្រប់សាមីអង្គរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
208 នាក់
ម្សិលមិញ :
134 នាក់
សប្តាហ៍នេះ :
2759 នាក់
ខែនេះ :
10453 នាក់
3 ខែនេះ :
36859 នាក់
សរុប :
847546 នាក់