(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្កថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែ ប្រវែង ៦០០ម៉ែត្រ និងដាក់លូមួយកន្លែង ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការចាំបាច់ក្នុងរដូវវស្សាខាងមុខ។ឯកឧត្តមបានបញ្ចាក់ថាដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋឯកឧត្តមបានជួយដោះស្រាយបន្ទាន់ព្រោះផ្លូវមួយខ្សែនេះគឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដែលបំរើដល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ឯកឧត្តមបន្តថាសមិទ្ធផលពេលនេះគឺបានឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ ពិសេសសម្រាប់ប្រជាពលរដ្ឋដែលបង្កើនលទ្ធភាពក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅធ្វើបុណ្យទាន និងការប្រកបមុខរបរកសិកម្ម ការដឹកជញ្ជូនផលិតផលកសិកម្មជាដើម ទាំអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ជួយដល់ប្រជាពលរដ្ឋពេលមានការលំបាកក្នុងមូលដ្ឋាន ។
ព័ត៌មានគួរចាប់អារម្មណ៍
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
វីដែអូ
ចំនួនអ្នកទស្សនា