ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល
Sun,31 May 2026 (Time 09:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 138នាក់)

(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក  និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីនាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មីចំនួន១១គូរ ក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។
 
ឯកឧត្តមបណ្ឌិតបញ្ចាក់ថាសកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងសង្គមពីសំណាក់ថ្នាក់ដឹកនាំ ឬសប្បុរសជន ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍សមូហភាព (ការរៀបការរួមគ្នា) ជូនដល់ប្រជាពលរដ្ឋ គោលបំណងសំខាន់ៗនៃកាយវិការដ៏ប្រពៃរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការឧបត្ថម្ភថវិការៀបអាពាហ៍ពិពាហ៍ចំនួន ១១ គូ ដល់ប្រជាពលរដ្ឋក្នុងឃុំទួលគ្រើលដើម្បី កាត់បន្ថយការចំណាយ និងសម្រាលបន្ទុកជីវភាព សកម្មភាពនេះឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ វប្បធម៌ចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ដើម្បីបង្កើតស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់ពួកគេ។

ឯកឧត្តមបណ្ឌិតបន្តថានេះការពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនាក្នុងសង្គមនិងបង្កើតនូវបរិយាកាសសប្បាយរីករាយ   ភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ព្រមទាំងរវាងអ្នកភូមិផងរបងជាមួយគ្នាកាន់តែខ្លាំងក្លាថែមទៀតផង។
 
គួរបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក ពេលរៀបគូរស្រក​លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ បានចូលរួមចងដៃក្នុងមួយគូរ ថវិកា១០០$ និងចូលរួមបុណ្យសព ៥០$ អង្ករ ៥០គីឡូក្រាម។

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
1804 នាក់
ខែនេះ :
12932 នាក់
3 ខែនេះ :
39981 នាក់
សរុប :
876524 នាក់