ខេត្តកំពង់ធំ: ថ្មីៗនេះដោយឃើញពីស្ថានភាពក៏ដូចជា អាជីវភាពខ្វះខាតជាចាំបាច់ និងទុក្ខធុរៈរបស់លោក លី ឪគ្រី មន្ត្រីឧទ្យានុរក្សខេត្តកំពង់ធំ និងជាប្រធានថ្នាក់ការប្រចាំច្រកតោលស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង ប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ រួមនឹងសហការី ព្រមទាំងមន្ត្រីឧទ្យានរក្សប្រចាំនៃស្នាក់ការនីមួយៗនៃដែនជំរកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំបានដឹកនាំកម្លាំងអញ្ជើញចុះសាកសួរសុខទុក្ខដល់មន្ត្រីឧទ្យានុរក្សមួយរូប ដែលបានជួបឧបទ្ទវហេតុក្នុងការបំពេញការងារ។ ក្នុងនោះដែរ លោក លី ស្រេង បានអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ និងបានសំដែងនូវភារវកិច្ច និងទឹកចិត្តបិតិសោមនស្សក្រៃលែងដល់លោក លី ឪគ្រី ដែលបានជួបឧបទ្ទវហេតុកន្លងទៅថ្មីនេះ ក្នុងការបំពេញការងារ និងធ្វើការកោតសរសើរចំពោះ ទឹកចិត្ត ដល់មុះមុត ក្លាហានរបស់មន្ត្រីរបស់លោក និងការជំរុញលើកទឹកចិត្តដល់ លោក លីឪគ្រី ឲ្យខិតខំបន្តការថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ និងទៅតាមវិជ្ជបញ្ជារបស់ លោកគ្រូ អ្នកគ្រូពេទ្យ និងលេបថ្នាំឲ្យបានទៀងទាត់ និងជាពិសេសត្រូវព្យាយាមថែរក្សាសុខភាព និងបានឆាប់ជាសះស្បើយ ដើម្បីឆាប់បានបន្ត ភារកិច្ច កាតព្វកិច្ច ការងាររបស់ខ្លួនវិញផងដែរ។ ដោយឡែក លោក លី ឪគ្រី រួមនិងក្រុមគ្រួសារ ក៍បានសម្តែងនូវបីតិសោមនស្សក្រៃលែងផងដែរ ចំពោះលោក លី ស្រេង រួមនិងសហការី ព្រមទាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការនីមួយៗដែលបានចំណាយពេលវេលា ចុះមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន ដោយផ្ទាល់ ព្រមទាំងលះបង់ទាំងកម្លាំងកាយ ចិត្ត ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ធំធេងមួយនេះផងដែរ ដែលបានជួយឧបត្ថម្ភ គាំទ្រ និងថវិកាមួយចំនួនផងដែរ ដល់រូបលោកកន្លងមកនេះ មិនតែប៉ុណ្ណោះសោត ដូចដំណាលមួយលើកឡើងថា(ជួយគ្នាក្នុងគ្រាអាសន្នអន់ក្រ) រមែងជួបប្រទះ និងផលបុណ្យ ទេវតាតាមជួយថែរក្សា។ សូមបញ្ជាក់បន្ថែមថា ក្នុងជំនួបសាកសួរសុខទុក្ខនេះ លោក លី ស្រេង រួមនិងសហការី ព្រមទាំងមន្ត្រីឧទ្យានុរក្សប្រចាំនៃស្នាក់ការ ដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំក៏បាននាំយកនូវគ្រឿងភេសជ្ជៈ និងថវិការមួយចំនួនសម្រាប់ចូលរួមរំលែកដល់ជីវភាព របស់លោក លី ឪគ្រី ក្នុងតម្រូវការមួយចំនួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា