ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិ នឯ.ក ធ្វើសប្បុរសធម៌ដល់ប្រជាពលរដ្ធ ទុរគតជនទីទាល់ក្រចំនួន២០ គ្រួសារ ក្នុងស្រុកសណ្តាន់
Wed,17 September 2025 (Time 10:17 AM)
ដោយ ៖ Vojhotnews (ចំនួនអ្នកអាន: 321នាក់)

ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិ នឯ.ក ធ្វើសប្បុរសធម៌ដល់ប្រជាពលរដ្ធ ទុរគតជនទីទាល់ក្រចំនួន២០ គ្រួសារ ក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពខ្វះខាត បានព្រឹកខ្វះល្ងាច ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក តំណាងដោយលោក កែវ ធូ និងសហការី រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះសាកសុខទុក្ខបងប្អូនប្រជាពលរដ្ធក្នុងមូលដ្ធានឧបសម្ព័ន្ធភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ  និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីជូនដល់គ្រួសារទុរគត្តជន និងទីទាល់ក្រ។
   ក្នុងនោះផងដែរ លោកកែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក បានសម្តែងនូវមតិសាកសួរសុខទុក្ខដល់គ្រួសារទុរគត្តជន និងទីទ័លក្រ ដោយបិតិសោមនស្សក្រៃលែង។
   ទន្ទឹមគ្នានោះដែរលោក បានបន្តអោយដឹងផងដេរថា: សូមឱ្យពុកម៉ែ បងប្អូនទាំងអស់រក្សាឲ្យបានកាន់តែខ្ពស់នូវសុខមាលភាព ទាំងផ្នែកអនាម័យ ជាពិសេសត្រូវនឹកគុណដល់ម្លប់សន្តិភាព ដែលមានសម្ដេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកទាំងទ្វេ តែងតែខិតខំ ស្វែងរកសន្តិភាព ជូនដល់ជាតិមាតុភូមិ និងដល់ពួកយើងទាំងអស់គ្នាផងដែរមិនតែប៉ុណ្ណោះគុណបំណាច់ដ៏ធំធេងរបស់លោកទាំងទ្វេ គឺមិនអាចកាត់ថ្លៃបាន។
   លោកបន្តបន្ថែមឲ្យដឹងដែរថា: បើមិនមានលោកទាំងទ្វេនោះទេ យើងក៏មិនអាចមានថ្ងៃនេះដែរ ដូចពុកម៉ែ បងប្អូន ធ្លាប់ដឹងហើយថា: របបអាវខ្មៅវាពិបាកណាស់ ទម្រាំបានរហូតមកដល់សព្វថ្ងៃនេះ ហើយបើគ្មានសន្តិភាព ក៏យើងមិនអាចមានពេលជួបគ្នាដូចសព្វថ្ងៃនេះដែរ បើគ្មានក្រុមហ៊ុន ក៏គ្មានវត្តមានលោក ដូចពេលនេះផងដែរ ពោលដូចពុកម៉ែ បងប្អូនទាំងអស់ ធ្លាប់ដឹងនឹងយល់ច្បាស់នូវពាក្យ១ឃ្លាមកហើយថា (ផឹកទឹកនឹកដល់ប្រភព ជ្រកក្រោមម្លប់ នឹកដល់អ្នកដាំ)។
   ក្នុងឱកាសនោះផងដែរ: លោក ភុម វាន្នី ហៅហេង ឧបសម្ព័ន្ធមេភូមិស្នងអនក៏បានថ្លែងអំណរអរគុណដោយផ្ទាល់ផងដែរ: ចំពោះលោក កែវ ធូ តំណាងក្រុមហ៊ុនទាំងជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមិន ឯ.ក ដែលលោកតែងតែផ្គត់ផ្គង់ ទំនុកបំរុង ធ្វើសប្បុរសធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកជាហូរហែ និងសូមធ្វើការដឹងគុណ និងជូនពរដល់លោក រួមនិងសហការីរបស់លោក សូមឲ្យសម្រេចគ្រប់ភារកិច្ចការងារ ក្នុងការដឹកនាំឲ្យកាន់តែមានភាពរីកចម្រើនជារៀងរហូតផងដែរ។
   មិនតែប៉ុណ្ណោះសោត: ចំពោះប្រជាពលរដ្ឋទុរគត្តជន និងទីទាល់ក្រចំនួន២០គ្រួសារ បានសាទរក្រៃ និងធ្វើការអំណរអរគុណ និងសាទរយ៉ាងក្រៃលែងចំពោះលោក កែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក ដែលលោកតែងតែ យកចិត្តទុកដាក់ក្នុងធ្វើមនុស្សធម៌ និងសប្បធម៌ក្នុងការចូលរួមរំលែកក្នុងជីវភាពខ្វះខាតរបស់ពួកគាត់ មិនថាតិចក្តីច្រើនក្តី ហើយក៏តែងតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះពួកគាត់មិនថាទាំងផ្នែកសុខភាព អនាម័យ និងបានចែករំលែកដំបូន្មានល្អៗដល់ពួកគាត់ក្នុងមូលដ្ឋានឧបសម្ព័ន្ធភូមិស្នងអន ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ផងដែរ។
   សូមបញ្ជាក់ផងដែលថា: គ្រួសារទុរគត្តជននិងទីទាល់ក្រចំនួន២០គ្រួសារនេះ ដោយក្នុង១គ្រួសារទទួលបាន÷
-អង្ករមួយបេចំនួន 20 គីឡូក្រាម
-មីខ្លាឃ្មុំចំនួនមួយកេះ
-ប្រេងឆាមួយដបចំណុះ 5 លីត្រ
-ទឹកត្រីមួយដប
-ទឹកសុីអុីវមួយដប
រួមនឹងថវិកាចំនួន 10ម៉ឺនរៀលផងដែរ៕

                     ដោយ សហការីvoj

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
845 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3663 នាក់
ខែនេះ :
12697 នាក់
3 ខែនេះ :
38108 នាក់
សរុប :
855954 នាក់