ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..!
Fri,06 June 2025 (Time 02:46 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 103នាក់)

ខេត្តត្បូងឃ្មុំ៖អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបពុករលួយដែលត្រូវបាន ប្រភពពីអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានឲ្យដឹងថា គយចល័តលើផ្ទៃប្រទេសតំបន់ ៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្រ្តី គយនិងប្រើជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ឡានអាជីវករ រកស៊ីដឹកបន្លែ ផ្លែ ឈើ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់គាបយកលុយលើតុក្រោមតុតាមការកំណត់របស់លោក ព្រាប គារ៉ាត់ «ហៅសិទ្ធ»មេគយចល័តលើផ្ទៃប្រទេសតំបន់៦ កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយ។
ប្រភពបានបន្តឲ្យដឹងថា លោក ព្រាប គារ៉ាត់ «ហៅសិទ»កាន់តំណែងដុះស្លែបានពង្រាយមន្រ្តីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានានិងនៅតាមដងផ្លូវនៅក្នុងតំបន់ ៦ ដូចជា៖ចំណុចភូមិហួចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅ ចាំដេញកាក់ស្ទាក់ឡានដឹកទំនិញណា ដែល បើកហួសមិនព្រមចូលបង់ លុយហើយត្រូវពិន័យមួយគុណនិងច្រើនដងជាការព្រមាន។
ក្រុមអាជីវករបានបន្តអោយដឹងទៀតថាកាល ពីកន្លងទៅទំនិញក្នុង១ រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅចំណុចទីតាំងខាងលើចំនួន ៨០មុឺន រៀលទៅ១ លានរៀល ដែលដឹកទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែននានា រាល់ទំនិញទាំងឡាយណាដែលឆ្លងដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចរាល់ហើយដែរ? ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួក គាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋនោះទេ។ ចុះហេតុអ្វីបានជាមានក្រុមមន្រ្តីគយចល័តលើផ្ទៃប្រទេសនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀតដែលដេកចាំយកលុយពួកគាត់បន្ថែមទៀតដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើ បានយ៉ាងសុខស្រួលបែបនេះទៅវិញ ។

គួរបញ្ចាក់ថា នៅក្នុងតំបន់៦ នេះមានការដឹកទំនិញបន្លែផ្លែ ឈើ ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីរប្រទេសវៀតណាមជាច្រើនច្រកនៅខេត្តត្បូងឃ្មុំ មានច្រកទ្វារព្រំដែនទ្វេភាគីដូនរ័ត្ន ច្រកទ្វារព្រំដែនទ្វេរភាគីដូង៧ដើម ច្រកស្អំ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង”ហៅស្ពានដែក”ច្រកបឹងជ្រោងនិងច្រកចាន់មូលនិងច្រករបៀងផ្សេងៗទៀតដែលជាប្រភពចំណូលដ៍ធំរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” និងបក្សពួក។

ប្រភពពីអាជីវករដដែលបានបន្ថែមអោយដឹងទៀតថា រាល់ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅកាន់រាជធានីភ្នំពេញពួកគាត់តែងព្រួយបារម្ភខ្លាំងណាស់ពីការដេញស្ទាក់គាបជំរិត ទាលុយរបស់ក្រុមមន្រ្តីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់៦ និងបក្ខពួក ដែលល្បីឈ្មោះបោះសំឡេងយូរឆ្នាំមកហើយនោះហើយត្រូវបានគេសង្ស័យថាប្រាក់ផាកពិន័យទាំងនោះប្រហែលចូលពន្ធរដ្ឋតិចជាងចូលហោប៉ៅហើយ ព្រោះថារាល់ការផាកពិន័យទាំងនោះគេមិនដែលឃើញលោកគយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណផាកពិន័យឲ្យពួកគាត់នោះឡើយ។
ប្រភពអាជីវករបានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តលើផ្ទៃប្រទេសតំបន់៦ បើអ្នកមិនធ្លាប់រកស៊ីទេគឺមើលមិនដឹងថាកន្លែងមួយនោះជាអ្វីឡើយព្រោះគ្មានស្លាកសញ្ញា សំគាល់នោះទេ?មានតែឡានក្រុមមន្រ្តីគយនិងជនស៊ីវិលធម្មតាដាក់អំពូលភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។
ប្រភពបន្តថា មេគយចល័តលើផ្ទៃប្រទេសតំបន់៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ដែលចេញពីប្រទេសវៀត ណាមចូលមកប្រទេសកម្ពុជា ហើយឃុប ឃិតបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកលោកគយប្រចាំនៅចំណុចខាងលើនេះដែលកំពុងសាងភាពល្បី ល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗ។
ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័ត លើផ្ទៃប្រទេសតំបន់៦ កំពុងសប្បាយ​ចិត្តប្រមូលលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទចេញពីរវៀតណាមរាប់សិបគ្រឿង​ក្នុងមួយថ្ងៃៗចូលហោ ប៉ៅមន្ត្រីគយចែកគ្នាធ្វើមាន ធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួន ។រាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗគយផាកពិន័យមិនបានបង់ពន្ធចូលថវិការរដ្ឋឡើយ ពោលគឺតែងតែសម្រប សម្រួលយកលុយច្រើនៗរួចដោះលែងឲ្យរួចទៅវិញយ៉ាងស្ងៀមស្ងាត់បំផុត ។

គួររំលឹកថា រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាត្រូវបង់ចាប់ពី ៨០ ម៉ឺនរៀលទៅ ១ លានរៀល ក្នុងមួយរថយន្តគឺត្រូវតែបង់ឲ្យខាងលោកមេគយឲ្យខានតែបានតាមការកំណត់ បើមិនបង់លុយនោះទេមិនអាចដឹកទំនិញឆ្លងកាត់តំបន់៦បានឡើយ។ ពាក់ព័ន្ធករណីខាងលើអាជីវករនិងឈ្មួញស្នើដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមនឹងលោក ប៉ែន កុសល អភិបាល ខេត្តត្បូងឃ្មុំ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ “មេគយចល័តលើផ្ទៃប្រទេសដុះស្លែប្រចាំតំបន់៦ និងបក្ខពួកជាបន្ទាន់ផងទាន។
ពាក់ពន្ធ័ព័ត៌មានខាងលើសារព៏ត៏មាននឹងទាក់ទងបន្ត និងរងចាំនូវការពន្យល់បកស្រាយពីលោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”មេគយចល័តលើផ្ទៃប្រទេសប្រចាំ តំបន់៦ និងបក្ខពួក រាល់ម៉ោងធ្វើការ៕មានតភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​អាណត្តិ​ទីពីរ​ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ឹង ដាវីន មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
171 នាក់
ម្សិលមិញ :
230 នាក់
សប្តាហ៍នេះ :
1331 នាក់
ខែនេះ :
9003 នាក់
3 ខែនេះ :
28369 នាក់
សរុប :
673110 នាក់