ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ !
Tue,24 June 2025 (Time 09:42 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 290នាក់)

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាជា​តិគយ ដែលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធាន ដើមកំណើតទំនិញ” សម្រាប់វិស័យឯកជន សរុប ១០០រូប ដែលមានសមាសភាពមកពីសភាពាណិជ្ជកម្មកម្ពុជា (CCC), សមាគមភស្តុភារកម្មកម្ពុជា (CLA), សភាពាណិជ្ជកម្មអាម៉េរិក (AmCham), សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham), សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា (CCCC), សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC), ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងការវិនិយោគកូរ៉េប្រចាំនៅកម្ពុជា (KOTRA), ក្រុមហ៊ុនសមាជិកក្រុមធុរៈជនល្អបំផុត (Best Traders), ក្រុមហ៊ុននាំចេញ-នាំចូល នីតិបុគ្គល និងរូបវន្តបុគ្គលជើងសាគយមួយចំនួន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកអគ្គនាយករង សុខ សុវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងបង្កើនចំណេះ​ដឹងវិស័យឯកជន លើទិដ្ឋភាពបច្ចេកទេសគយទាំង៣ផ្នែក តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញ ជាពិសេសពីនាយកដ្ឋានផែនការនិងបច្ចេកទេស ដែលផ្តោតលើការរំលឹក និងផ្សព្វផ្សាយពីបច្ចុប្បន្នភាពបទប្បញ្ញត្តិ​និងនីតិវិធីគយថ្មីៗ រួមជាមួយការចែករំលែកបទពិសោធន៍អនុវត្តជាក់ស្តែង និងបញ្ហានានាដែលបានជួបប្រទះកន្លងមក ដើម្បីជាការក្រើនរំលឹក និងឈានទៅកាត់បន្ថយកំហុសនានាឱ្យបានជាអតិបរមា ក្នុងកិច្ចដំណើការស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងសំអាងដើមកំណើតទំនិញ។

ទន្ទឹមនេះ លោកអគ្គនាយករង សុខ សុវិទ្យា ក៏បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដែលអាចធ្វើឱ្យគយនិងវិស័យឯកជន យល់គ្នាកាន់តែច្បាស់ ព្រោះវគ្គនេះអាចចាត់ទុកជាវេទិកាតូចមួយ សម្រាប់វិស័យឯកជន អាចលើកសំណួរ សំណូមពរ ឬប្រធានបទដែលចាប់អារម្មណ៍ ទៅកាន់មន្ត្រីជំនាញដើម្បីពន្យល់បកស្រាយឱ្យអស់ចម្ងល់ ស្រដៀងនឹងយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM)ដែរ។

ជាចុងបញ្ចប់ លោកអគ្គនាយករងបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ស្តាប់ រួចបន្តចែករំលែកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ឱ្យបានទូលំទូលាយដល់សហការីនៅតាមទីកន្លែងបំពេញការងាររៀងៗខ្លួន​ ដើម្បីញ៉ាំងឱ្យដំណើរការបំពេញបែបបទគយ ប្រព្រឹត្តទៅបានកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព និងជាប្រយោជន៍ដល់ធុរៈជនម្ចាស់ទំនិញនិងសង្គមជាតិទាំងមូល។

វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់នៅរសៀលថ្ងៃដដែល ប្រកបដោយលទ្ធផលល្អប្រសើរ ជាមួយនឹងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.កប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
301 នាក់
សប្តាហ៍នេះ :
2065 នាក់
ខែនេះ :
10120 នាក់
3 ខែនេះ :
28302 នាក់
សរុប :
702793 នាក់