ប្រភពពីអាជីវករនិងឈ្មួញឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ការកំណែ ទម្រង់ដើម្បីប្រមូលចំណូលចូលហោប៉ៅច្រើនជាងចូលហិបរដ្ឋបានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើជនស៊ីវិលដើម្បីរកប្រាក់និង ប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយនិងរដ្ឋាករកម្ពុជា គំរាម កំហែងអ្នករកស៊ីដឹក ទំនិញមកបិទបាំងភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ខ្លួន។ ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណជា ច្រើនដងមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយ ជាការស្រេចតែម្តង។ ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់ កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះផងដែរ។ មេគយត្រពាំងផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុងខំប្រឹងប្រមូលលុយគ្រប់រូបភាព ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញគ្រប់ប្រភេទចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាមច្រកមួយនេះទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការប៉ុណ្ណោះ។ ពន្ធម៉ៅការនេះគឺថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយនោះទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ការប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក មុឹង ដាវីន ព្រោះមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ទៀតផង ទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តរបៀបពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ប្រភពពីសមត្ថកិច្ចនៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបបង្ហើបឲ្យដឹងថា លោក ម៉ឹង ដាវីន បានឲ្យមន្ត្រីគយនិងភ្នាក់ងារគយរួមនិងជនស៊ីវិល ដើរគាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញ ចូលឆ្លងកាត់តាមច្រកមួយនេះទៅតាមការបង្គាប់បញ្ជាឲ្យបង់ប្រាក់តាមការកំណត់មិនអាចរំលងបានហើយការដែលបង់ប្រាក់ទាំងនោះ ភាគច្រើនគឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយនោះទេ?។ហេតុនេះហើយសូមលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាកកម្ពុជា មេត្តាពិនិត្យឡើងវិញខ្លះផង។ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេគយនិងមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងបន្ទាន់ផងទាន។។៕សូមអានភាគបន្ត
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា