ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ល្បីមេគយមួយរូប រំលោភយកដីបឹង នៅចំណុចប្រឡាយកំពង់ទូក ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(លោកឆាយមេគយ)!
Sat,31 May 2025 (Time 01:21 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 432នាក់)

ប្រភពពីខេត្តតាកែវអោយដឹងនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៥
ថា៖មេគយមួយរូបឈ្មោះ(ឆាយ)កំពុងចាក់ដីលប់បឹង យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសម្រេចបានដោយរលូន នៅចំណុច«ប្រឡាយកំពង់ទូក» ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពដដែលបញ្ជាក់ថា៖លោកឆាយ មេគយកំពុងដឹកដីចាក់លប់លើដីស្រែប្រាំង ក្នុងផ្ទៃបឹងធម្មជាតិ  បានសម្រេចជិតពេញទាំងស្រុង ហើយ និងកំពុងតែធ្វើរបងសុីម៉ង់ត៍ហ៊ុំពទ្ធ័ដីនោះជាប្លង់ៗចំនួន៣
ប្លង់ ។ការដ្ឋាខនេះកំពុងសកម្ម សម្រុកដឹកដីចាក់ថែមទៀតអោយពេញ១០០%។
មហាជន ដែលទៅដល់ប្រឡាយកំពុងទូក និយាយថា៖មនុស្សសម័យនេះលោភលន់អីម៉្លេះ?លោភមិនឆ្អែតឆ្អន់ ប្រហែលគេគឹតថាងាប់ស្ពាយយកទីផងបានហើយមើលទៅ!ឯសមត្ថកិច្ចខេត្តតាកែវវិញ មានទាំងបរិស្ថាន កសិកម្ម ជលផល  រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ដែលជាស្ថាប័ន ត្រួតពិនិត្យការអនុវត្តច្បាប់ ហេតុអ្វី មើលមិនឃើញថា លោកមេគយស្តេចលុយឈ្មោះឆាយរំលោភយកដឺក្នុងបឹងធ្វើកម្មសិទ្ធិសោះអញ្ចឹង តើច្បាប់យឺតដូចកៅស៊ូកង ធូរលុងដូចរន្ធច្រមុះ លូកមេដៃក៏ចូល លូកកូនដៃក៏ចូលដែរ មានលុយ អាចយកដីបឹងធម្មជាតិបាន?។
ប្រភពមួយបានអោយដឹងថា ដីបឹងត្រង់ចំណុចប្រឡាយកំពង់ទូកនេះ មិនទាន់បានផ្តល់កម្មសិទ្ធិដល់បុគ្គលឬគ្រសារណាមួយទេនីជាដីភោគៈ ហើយកន្លងមកមិនដែលលឺថា រដ្ឋបាលក្រុងដូនកែវឬរដ្ឋបាលខេត្ត ធ្វើអនុប្បយោគ ទៅជាកម្មសិទ្ធិរបស់សាលាក្រុងដូនកែវ ហើយបានផ្ទែដីសូម្បីតែ១ហិកតាអោយទៅជាកម្មសិទ្ធិបុគ្គលណាម្នាកដែរ ប៉ុន្តែបែរជាត្រូវលោកឆាយ កំពុងរំលោភដីបឹងនៅចំណុចប្រឡាយកំពង់ទូក ក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ  ដែលច្បាប់ហាមឃាត់បានយ៉ាងរំភើយ។
ប្រភពបន្តថា៖ពួកគេកំពុង ស្រាវជ្រាវរកម្ចាស់ស្រែប្រាំងដែលអាស្រ័យផល(ដីភោគៈ)ដើម្បីអោយដឹងថា តើមានការឃុបឃឹតជាប្រពន្ធ័របៀបណា ក្នុងរំលោភចាក់ដីលប់យកបឹងធ្វើកម្មសិទ្ធិ

លោក ញ៉ែម អោក មេភូមិស្នោ មិនអាចទាក់ទងបានទេ ប៉ុន្តែលោកអោកធ្លាប់ប្រាប់កាសែតក្នុងស្រុកមួយដឹងថា ដីនោះជាដីបឹងធម្មជាតិ ប្រជាជនបានត្រឹមតែអាស្រ័យផលធ្វើស្រែប្រាំង គាត់គ្មានសិទ្ធិសុំកម្មសិទ្ធិទេ ហើយចំណុចនោះក៏មិនទាន់ជាកម្មសិទ្ធិនរណាម្នាក់ដែរ ហើយខ្ញុំក៏មិនទាន់បានដឹងរឿងនេះឡើយ។ការលើកឡើងបែបរបស់មេភូមិ បានន័យថា មេគយឈ្មោះឆាយ សង្ស័យគប់គឹតតែជាមួយខាងលើៗ មើលស្រាលមេភូមិ ហើយក៏មានន័យថា ការរំលោភយកដីបឹងធ្វើកម្មសិទ្ធិមួយនេះ គឺធ្វើដោយកំរោលបួនជ្រុង មិនបាច់ឆ្លងកាត់អោយមេភូមិដឹងរឿងទេ។

សមត្ថកិច្ចពាក់ពន្ធ័ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការណ៍តាមច្បាប់ចំពោះលោកឆាយ  លើករណីរំលោភយកដីបឹងធម្មជាតិនេះជាបន្ទាន់កុំចាំអង្ករក្លាយជាបាយ ធ្វើរបងហ៊ុំយកជិតរួចរាល់ហើយ។បើពុំដូច្នេះ ការរំលោភបឹងធម្មជាតិ ដោយរំលោភច្បាប់នឹងក្លាយជារឿងប្រពៃណី សម្រាប់ជនទូទៅរីករាលដាលមិនខាន ៕សូមអានភាគទី២បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
207 នាក់
សប្តាហ៍នេះ :
1802 នាក់
ខែនេះ :
10386 នាក់
3 ខែនេះ :
35018 នាក់
សរុប :
844614 នាក់