ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋទីទល់ក្រ និងជាទុរគតជន ៤គ្រួសារ ទទួលសប្បុរសធម៌ពីបណ្ដាសប្បុរសជននានា
Wed,28 May 2025 (Time 05:59 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 980នាក់)

ខេត្តកំពង់ធំ ដោយមើលឃើញពីស្ថានភាព និងទុកលំបាកចំពោះបងប្អូនប្រជាពលរដ្ឋជួបកា រលំបាក និងទុរគតជនទីទាល់ក្រ បានព្រឹកខ្វះល្ងាច និងគ្មានទីពឹងព្រមទាំងជាចាស់ជរាផងដែរនោះ។
ជាក់ស្ដែងផងនោះដែរ និងដោយមានការស្រុះស្រួលគ្នាជាឯកច្ឆន្ទ និងដោយមានការចង្អុលបង្ហាញពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរគ្រប់គ្រងទីនោះផងដែរក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន បានមូលមតិគ្នាជាសប្បុរសជនដើម្បីធ្វើមនុស្សធម៌ នាំយកគ្រឿងឧបភោគ និងសម្ភារៈមួយចំនួន ក៏ដូចជាថវិកាខ្លះផងដែរដើម្បីធ្វើមនុស្សធម៌ចែកជូនដល់ទុរគតជនក្រីក្រ គ្មានទីពឹងចំនួន ៤គ្រួសារ។
ដោយឡែកក្នុងនោះផងដែរជាក់ស្ដែង ពួកគាត់ដែលជាគ្រួសារទុរគតជនក្រីក្រ គ្មានទីពឹងបានសំដែងនូវទឹកចិត្តបិតិ សោមនស្ស ក្រៃលែង និងពោលដោយចិត្តរំភើបថា ចំពោះទឹកចិត្តសប្បុរសធម៌មួយនេះ ធ្វើឲ្យពួកគាត់អាចរស់បន្ត និងមានអង្ករសម្រាប់ដាំបាយហូបទៀតហើយ ព្រោះក្នុងនោះដែរ ជារដូវកំពុងតែភ្លៀងធ្លាក់ហើយក៏ជួបផលលំបាកខ្លាំងណាស់ដែរស្ថិតក្នុងរដូវវស្សា ហើយពួកគាត់ក៏មិនដឹងថាទៅដើររកស៊ីឈ្នួលឯណាកើតទេ បើពួកគាត់សុទ្ធសឹងតែជាចាស់ជរា គ្មានកម្លាំងកំហែងបែបនេះ។
ក្នុងនោះផងដែរបើតាមការបង្ហើបឲ្យដឹងខ្លះៗពីសំណាក់ លោក កែវ ធូ តំណាងដោយក្រុមហ៊ុន ឡេតចេង ម៉ាញនីង អេននឺជី ឌីវេឡុបមុិន ឯ.ក បានឲ្យដឹងថា: ចំពោះទឹកចិត្តសប្បធម៌មិនចាំបាច់តែមានច្រើន ឬតិច នោះទេសំខាន់គឺកើតចេញពីទឹកចិត្តជ្រះថ្លា និងធ្វើទៅតាមសទ្ធារៀងៗខ្លួនប៉ុណ្ណោះ ពោល: ដូចដំណាលមួយថា: ធ្វើបុណ្យសន្សំកុសលដោយចិត្តជ្រះថ្លា។
ទោះបីជាយ៉ាងណាក្តី ក៏លោកតែងតែយកចិត្តទុកដាក់ខ្វល់ខ្វាយ ដល់បងប្អូនជានិច្ច ហើយលោកតែងតែធ្វើមនុស្សធម៌ទៅតាមលទ្ធភាពដែលលោកមានតាមសទ្ធា ស្ថិតក្នុងមូលដ្ឋានឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំផងដែរ។
សូមបញ្ជាក់ផងដែលថា: ចំពោះការនាំយកសប្បុរសធម៌ និងធ្វើមនុស្សធម៌ចែកជូនដល់ទុរគតជនទីទាល់ក្រចំនួន ៤គ្រួសារនេះត្រូវបានធ្វើឡើងស្ថិតក្នុងបរិវេណផ្ទះលោកមេភូមិព្រេនរួមមាន÷
1.លោក កែវ ធូ តំណាងក្រុមហ៊ុន ឡេតចេង ម៉ាញនីង អេននឺជី ឌីវេឡុបមុិន ឯ.ក
-អង្ករ 80 គីឡូក្រាមដោយក្នុងមួយគ្រួសារទទួលបាន 20 គីឡូក្រាម។
២.លោក ស៊ូនសុវណ្ណ (មេឃុំទំរិញ)
-ថវិកា 80000 ម៉ឺនរៀល ដោយក្នុងមួយគ្រួសារទទួលបាន 20000 ម៉ឺនរៀល។
៣.លោក គង់ តុលា និងភរិយា ព្រមទាំងបុត្រ(ភូមិព្រេន)
-ថវិកា 80000ម៉ឺនរៀល ដោយក្នុងមួយគ្រួសារទទួលបាន 20000 ម៉ឺនរៀល។
៤.លោក តេង សុខុម និងភរិយា ជាងជួសជុលម៉ូតូ និងជាងក្រឡឹង (ភូមិក្រាំង)។
-ថវិកា 80000ម៉ឺនរៀល ដោយក្នុងមួយគ្រួសារទទួលបាន 20000 ម៉ឺនរៀល។
៥.លោក សុឃា និងភរិយា ព្រមទាំងបុត្រ(ភូមិព្រេន)
-ថវិកា 80000ម៉ឺនរៀល ដោយក្នុងមួយគ្រួសារទទួលបាន 20000 ម៉ឺនរៀល។
៦.លោក ពិន ផល្លីន និងភរិយា ព្រមទាំងបុត្រ(ភូមិស្នងអន)
-ថវិកា 40000ម៉ឺនរៀល ដោយក្នុងមួយគ្រួសារទទួលបាន 10000 ម៉ឺនរៀល។
៧.លោក សាំង គឹមសាន្ត(ហៅពេទ្យស្វិត) និងភរិយា ព្រមទាំងបុត្រ (ភូមិពោធិ៍រោង)ហៅប៉ាងល្វា
-ថវិកា 40000ម៉ឺនរៀល ដោយក្នុងមួយគ្រួសារទទួលបាន 10000 ម៉ឺនរៀល។
៨.លោក សុខ ណា និងភរិយា ព្រមទាំងបុត្រ(ភូមិអន្សារ)
-ទឹកត្រី ៤យួរ ដោយក្នុងមួយគ្រួសារទទួលបាន១យួរ។
ដោយឡែកសរុបក្នុងមួយគ្រួសារទទួលបានរួមមាន÷
-អង្ករ 40 គីឡូក្រាម
-ទឹកត្រីមួយយួរ
-រួមនិងថវិកាចំនួន 10 ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
344 នាក់
សប្តាហ៍នេះ :
1783 នាក់
ខែនេះ :
13545 នាក់
3 ខែនេះ :
39812 នាក់
សរុប :
876254 នាក់