នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., ឧកញ៉ា, លោក, លោកស្រី ជាប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូសរុបចំនួនប្រមាណ ៤០០ នាក់។ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូមានពីរចំណុចដើម្បីកិច្ចសហប្រតិបត្តការឲ្យល្អប្រសើរនូវយន្តការរៀបចំដំណើរការទទួលស្គាល់គុណវុឌ្ឍិរបស់បុក្គលិកពិសេស និងជំរុញឲ្យប្រតិបត្តិករ ឫកម្មសិទ្ធករកាសុីណូងាយស្រួលស្នើរសុំអាជ្ញាបណ្ណ និងបន្តសុពលភាពរបស់កម្មសិទ្ធករកាសុីណូ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង (vojhotnews)
អុញនោះ! កុំឈើច្រត់បាក់ ដួលទៅលើពំនូកកន្ទក់ ()
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
វីដែអូ
ចំនួនអ្នកទស្សនា