ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?
Tue,22 April 2025 (Time 04:08 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 248នាក់)

ភ្នំពេញ៖ តាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីសាលារាជធានីភ្នំពេញបានបង្ហើបអោយដឹងថា លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?ចាប់តាំងពីលោក អ៊ុក សុផល បានចូលមកកាន់ ដំណែងជា នាយកទីចាត់ការ ហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញមក អស់ រយ: ពេលជាច្រើនឆ្នាំមកហើយធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទនៅសាលារាជធានីភ្នំពេញ មិនពេញចិត្តទាល់តែសោះ ព្រោះលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុនៃ សាលារាជធានីភ្នំពេញប្រើតួនាទីអំណាចបក្ខពួកនិយមតែងតែបង្កព្យុះភ្លៀងពេញរាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តអោយដឹងថាសាលារាជធានីភ្នំពេញកាលពីជំនាន់អតីត លោក ប៊ុន សេរី ធ្វើជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញគឺមិនសូវប្រឹងបូមដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ? ដូចជាករណីដេញថ្លៃ គំរោង អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ លូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដង ជំនាញនេះមានតាំងពីយូរណាស់មកហើយចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ ឆ្ងាញ់ៗ ។
ប្រពភពីបានបន្ថែមអោយដឹងទៀតថា រាល់គំរោងទាំងអស់ ដែល មន្ទីរ ទទួល បានការអនុញ្ញាត ពីសាលា រាជធានី ភ្នំពេញដើម្បី យកមកអនុវត្តពេលបើកលុយគឺត្រូវចំណាយ ថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ ទៅ១៥%? សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅ សុំ បើកលុយម្ដងៗ ពីលោក អ៊ុក សុផល មិនព្រមបើកទ្វារ បន្ទប់អោយ ចូលនោះឡើយ ហើយបើចូលជួបហើយគាត់ឆ្លើយថា រវល់មេហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើ អោយកកស្ទះ ការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមានជីវភាពខ្សត់ខ្សោយនោះ។
បើតាមប្រភពខ្សឹបខ្សៀវបានបង្ហើបអោយទៀតដឹងថា ពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុមហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់តម្លៃសម្រាប់ ចំណាយដើម្បី បាន ការឯកភាព ពីប្រមុខរាជរដ្ឋាភិ បាល។
ជុំវិញព័ត៌មានខាងលើសូមឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់មន្រ្តីក្រោមឱវាទចុះសេុីបអង្កេតអោយសុីជម្រៅ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញផង មហាជនរង់ចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញមានចំណាត់ការបែបណាជាមួយ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?៕សូមរងចាំអានភាគទី២បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
208 នាក់
ម្សិលមិញ :
582 នាក់
សប្តាហ៍នេះ :
2938 នាក់
ខែនេះ :
11466 នាក់
3 ខែនេះ :
30216 នាក់
សរុប :
705996 នាក់